ព័ត៌មានអន្ដរជាតិ
វៀតណាមកំណត់គោលដៅបង្កើនការនាំចេញគ្រាប់ស្វាយចន្ទី ដល់ ៤,៥ ប៊ីលានដុល្លារឆ្នាំនេះ
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា វៀតណាមបានកំណត់គោលដៅបង្កើនការនាំចេញគ្រាប់ស្វាយចន្ទី ដល់ ៤,៥ ប៊ីលានដុល្លារ នៅឆ្នាំនេះ ដោយកើនឡើងប្រមាណ ២,៧ ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃចន្ទ។

ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំនេះ វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៣៤៦ ៨០០ តោន ក្នុងតម្លៃ ២,៣៦ ប៊ីលានដុល្លារ ដោយធ្លាក់ចុះ ២,៧ ភាគរយ គិតជាបរិមាណ និងកើនឡើងរហូតដល់ ២០,៤ ភាគរយ បើគិតជាតម្លៃ។
កំណើនតម្លៃនាំចេញជួញជំរុញតម្លៃសរុប ទោះបីជាបរិមាណធ្លាក់ចុះក៏ដោយ ដោយគ្រាប់ស្វាយចន្ទីនាំចេញក្នុងតម្លៃប្រមាណ ៦ ៨០៥ ដុល្លារ/តោន ជាមធ្យម ក្នុងរយៈពេល ៦ ខែ ដោយកើនឡើង ២៣,៨ ភាគរយ។ ចិន សហរដ្ឋអាមេរិក និងហូឡង់ នៅតែជាប្រទេសទិញគ្រាប់ស្វាយចន្ទីកំពូលរបស់វៀតណាម។
ក្រសួងកសិកម្មវៀតណាម កំពុងអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលទៅទីផ្សារកំពុងរីកចម្រើន ដែលមានតម្រូវការគ្រាប់ស្វាយចន្ទីខ្លាំង ប៉ុន្តែវត្តមានផលិតផលវៀតណាមមានតិចតួច រួមទាំងអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ជាដើម៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម២៤ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ