Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញជំរុញវៀតណាមឱ្យ​​កំណត់គោលដៅ​ទេសចរ​​ពីប្រទេសមាន​ទីផ្សារកំពុងរីកចម្រើន

បានផុស

នៅ

អ្នកជំនាញបាន​និយាយថា ដើម្បីទាក់ទាញរលក​ថ្មី​នៃ​ទេសចរសកល​ ជាពិសេសអ្នក​មកពីអឺរ៉ុបខាងកើត និងរដ្ឋឯករាជ្យ (CIS) ​ការប្រើប្រាស់ទីផ្សារដែល​ផ្អែកលើ​ទិន្នន័យ និងយុទ្ធសាស្ត្រដែលផ្អែកលើការយល់ដឹង គឺជាគន្លឹះសម្រាប់អនាគតនៃវិស័យទេសចរណ៍វៀតណាម​។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាពីក្រុមហ៊ុន Yango Ads បាន​បង្ហាញពីការផ្លាស់ប្តូរដ៏ធំក្នុង​ធ្វើដំណើរជាសកល នោះគឺ​ក្រុមអ្នកធ្វើដំណើរថ្មីមក​ពី​ប្រទេសមាន​ទីផ្សារ​កំពុងរីកចម្រើន ។ ​ខណៈទេសចរណ៍អន្តរជាតិ​វិលត្រឡប់ទៅរកប្រក្រតីភាពដូចមុនសម័យកូវីដ១៩ បណ្តាប្រទេសដូចជាវៀតណាម ​អាចទាញយកប្រយោជន៍ពីការផ្លាស់ប្ដូរនៃនិន្នាការធ្វើដំណើរនេះ​។ Yango Ads ​បាន​ចាត់ទុក​ការវិវត្ត​នៃទម្លាប់​ការធ្វើដំណើរ និងយុទ្ធសាស្រ្តឌីជីថល ជាឧបករណ៍គន្លឹះដើម្បីទាក់ទាញ​ភ្ញៀវទេសចរថ្មីទាំងនោះ​ និងជំរុញវិស័យទេសចរណ៍របស់វៀតណាម។

ទេសចរពីប្រទេសមាន​ទីផ្សារកំពុងរីកចម្រើន មានដូចជារុស្ស៊ី កាហ្សាក់ស្ថាន បេឡារូស ហ្ស៊កហ្ស៊ី និងបណ្ដាប្រទេសមួយ​ចំនួន​ទៀតនៅអឺរ៉ុបខាងកើត និងប្រទេស CIS ។ Yango Ads បាននិយាយថា ទេសចរពីប្រទេសទាំងនេះ ភាគច្រើន​មាន​វ័យក្មេង និងចូលចិត្តផ្សងព្រេង។

ទិសដៅទេសចរណ៍អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយប្រទេសមួយចំនួនដូចជា ​ថៃ ម៉ាល់ឌីវ ស្រីលង្កា និងវៀតណាម បាន​ក្លាយជាគោលដៅស្វែងរករបស់ភ្ញៀវ។ កត្តា​សំខាន់ៗ​ពីតំបន់ទាំងនេះ រួមមាន​អាកាសធាតុ ការចំណាយលើការធ្វើដំណើរ ភាពងាយស្រួលនៃជើងហោះហើរ ​ភាព​ចម្រុះនៃវប្បធម៌ និង​​ការទទួល​បាន​ទិដ្ឋាការស្រួលជាដើម​។

លោក Thu Nguyễn អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ Yango Ads វៀតណាម បាន​និយាយថា៖ «​អ្នកធ្វើដំណើរពីទីផ្សារ​កំពុងរីកចម្រើន បង្ហាញចំណូលចិត្តយ៉ាងច្បាស់សម្រាប់តម្លៃ បទពិសោធន៍ និងភាពងាយស្រួលនៃការរៀបចំផែនការ វប្បធម៌រស់រវើក សម្រស់ធម្មជាតិ និងតម្លៃប្រកួតប្រជែងរបស់វៀតណាម​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម