ព័ត៌មានជាតិ
លក់ផលិតផលក្លែងក្លាយនៅរមណីយដ្ឋានអង្គរ អាចឈានដល់ការពិន័យ និងបញ្ឈប់អាជីវកម្ម
រាល់អាជីវកម្មទាំងឡាយណាដែលលក់ផលិតផលក្លែងក្លាយ ក្នុងរូបភាពបោកបញ្ឆោតដល់ភ្ញៀវទេសចរនឹងអាចរងការផាកពិន័យ និងឈានដល់ការបិទអាជីវកម្ម។ នេះបើតាមលោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍ និងទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា។
ការរឹតបន្តឹងការគ្រប់គ្រងការលក់ផលិតផលក្នុងបរិវេណរមណីយដ្ឋានអង្គរ ដើម្បីការពារមុខមាត់ដែលអាចនាំឲ្យប៉ះពាល់ដល់តម្លៃបេតិកភណ្ឌពិភពលោក។

ក្រៅពីរឹតបន្តឹងការលក់ផលិតផលក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរក៏មានវិធានការគ្រប់គ្រងលើមគ្គុទ្ទេសក៍ទេសចរបំពេញការងារ ប្រសិនមានការបរិយាយខុសឆ្គងពីប្រវត្តិសាស្រ្តអាចឈានដល់ការកាត់ពិន្ទុ និងដកអាជ្ញាប័ណ្ណថែមទៀត។ លោក សេង សុធារ៉ា បញ្ជាក់បន្ថែម។
ពាក់ព័ន្ធការគ្រប់គ្រងការលក់ផលិតផលនៅក្នុងតំបន់រមណីយដ្ឋានអង្គរ លោក សេង សុធារ៉ា ក៏ស្នើដល់អាជីវករចូលរួមលើកកម្ពស់ និងលក់ផលិតផលណាដែលជួយលើកតម្លៃរមណីយដ្ឋានអង្គរក្នុងក្រសែភ្នែកភ្ញៀវទេសចរ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ