Connect with us

ព័ត៌មានជាតិ

ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង​ជាង ២០០ គីឡូម៉ែត្រ សាងសង់​តភ្ជាប់​ពី​ប្រាសាទ​តូច​ធំ​ក្នុង​រមណីយដ្ឋាន​អង្គរ

បានផុស

នៅ

រមណីយដ្ឋាន​អង្គរ​ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ ៤០១ គីឡូម៉ែត្រ​ការ៉េ មាន​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង ដើម្បី​សម្រួល​លំហូរ​ចរាចរណ៍​ធ្វើ​ដំណើរ ​និង​ការ​ដើរ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ។

លោក ឡុង កុសល អគ្គនាយករង និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​គូស​បញ្ជាក់​ថា ការ​សាងសង់​ផ្លូវ​ត​ភ្ជាប់​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ គឺ​ជា​អាទិភាព​ចម្បង​មួយ​របស់​អាជ្ញាធរ។ បច្ចុប្បន្ន​អាច​និយាយ​បាន​ថា ផ្លូវ​ក្នុង​រមណីយដ្ឋាន​អង្គរ​ចង់​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​ណា​ទៅ​កន្លែង​ណាក៏​ងាយ​ស្រួល ដោយសារ​​មាន​ការ​​ស្ថាបនា​​តភ្ជាប់គ្នា​យ៉ាងប្រទាក់ក្រឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសាងសង់​ផ្លូវ​​តភ្ជាប់​គ្នា​តាម​ប្រាសាទ​តូច​ធំ​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​​បង្ក​កុំ​ឲ្យ​កក​ស្ទះ​និង​សំខាន់​ដើម្បី​ជំរុញ​ឲ្យ​ការ​ទស្សនា​របស់​ភ្ញៀវ​ទៅ​បាន​គ្រប់​កន្លែង​។ យ៉ាងណាមិញ ការ​អភិវឌ្ឍ​ត្រូវ​គិតគូរ​ពី​លទ្ធផល ទៅ​តាម​ជំហាន និង​ទៅ​តាម​ភាព​ជាក់ស្ដែង។ លោក ឡុង កុសល​ បន្ថែម។

បើតាម​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទឹក និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​រយៈពេល ៣០ ឆ្នាំ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​អភិវឌ្ឍ​ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ប្រវែង​សរុប​ប្រមាណ ២០៦ គីឡូម៉ែត្រ ក្នុង​នោះ​ផ្លូវ​បេតុង​កៅស៊ូ (AC) និង DBST បាន​ប្រវែង​ ៩៨ គីឡូម៉ែត្រ។ បន្ថែម​ពី​នេះ ក៏​បាន​សាងសង់​ផ្លូវ​បេតុង​បាន​ប្រវែង ៣៣ គីឡូម៉ែត្រ ផ្លូវ​ក្រួស​ក្រហម​បាន​ប្រវែង ៣៨ គីឡូម៉ែត្រ និង​ផ្លូវ​ដី​ស​បាន​ប្រវែង ១៤ គីឡូម៉ែត្រ រួម​ទាំង​ផ្លូវ​ជិះកង់​បាន​ប្រវែង ២៥ គីឡូម៉ែត្រ សរុប​​បណ្តាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ដែល​បាន​ស្ថាបនា​តភ្ជាប់​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ ៤០១ គីឡូម៉ែត្រ​ការ៉េ បាន​​ប្រវែងសរុប ២០៦ គីឡូម៉ែត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម