សន្តិសុខសង្គម
មន្ទីរសាធារណការខេត្តព្រះវិហារ ថា នឹងចុះលុបជង្ហុកសំបុកមាន់នៅផ្លូវជាតិ៦៤ និងផ្លូវ៦២ ឲ្យមានគុណភាពល្អ ក្រោយមានការរិះគន់
ដោយមានការលំបាកធ្វើដំណើរ ពលរដ្ឋក្នុងខេត្តព្រះវិហារ បានសំណូមពរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជួយជួសជុលផ្លូវឱ្យបានស្អាត ខណៈមន្ទីរបានឲ្យដឹងនៅថ្ងៃ៤មិថុនា ថា ក្រុមការងារចុះលុបសំបុកមាន់ទាំងនេះហើយ (ផ្លូវជាតិ៦៤បន្ទាប់មកផ្លូវ៦២ ខាងត្បូង)។ ដោយបច្ចុប្បន្នក្រុមការងារជាប់លុបជង្ហុកសំបុកមាន់លើផ្លូវជាតិលេខ៩ និងនៅក្នុងទីរួមខេត្ត។

នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ពលរដ្ឋក្នុងខេត្តព្រះវិហារ បានលើកឡើងថា បញ្ហាផ្លូវខូច ឬផ្លូវដែលត្រូវជួសជុលថែទាំ ដើម្បីអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យកាន់តែល្អប្រសើរឡើងវិញ។ ពលរដ្ឋក្នុងខេត្តព្រះវិហារ សំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាជួយថែទាំផ្លូវផង ព្រោះផ្លូវមានសារៈសំខាន់សម្រាប់ការជំរុញការអភិវឌ្ឍន៍តាមរយៈការចូលរួមពីសាធារណជន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីប្រហោង និងការខូចខាតផ្លូវ។ ពលរដ្ឋបន្តថា ផ្លូវជាតិលេខ៦២ និងផ្លូវជាតិលេខ៦៤ រងការខូចខាត ជាលក្ខណជង្ហុកសំបុកមាន់ ជាច្រើនកន្លែង គឹដោយសារតែមានរថយន្តធំៗដឹកលើសទម្ងន់ឆ្លងកាត់រាល់ថ្ងៃ ហើយការជួសជុលឃើញថា ធ្វើមុខខូចក្រោយ ដូចមិនមានគុណភាពសោះ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តព្រះវិហារ មានប្រសាសន៍តាមប្រព័ន្ធតេលេក្រាមនៅថ្ងៃទី៤មិថុនា ថា ថ្ងៃស្អែកនេះក្រុមការងារចុះលុបសំបុកមាន់ទាំងនេះហើយ(ផ្លូវជាតិ៦៤ បន្ទាប់មកផ្លូវ៦២ ខាងត្បូង)។ ដោយបច្ចុប្បន្នក្រុមការងារជាប់លុបសំបុកមាន់លើផ្លូវជាតិលេខ៩ និងនៅក្នុងទីរួមខេត្ត៕
អត្ថបទ៖ ជុន កុសល



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


