ព័ត៌មានជាតិ
សួនកុលាប និងកេសរកូល ទាក់ទាញទេសចរបំផុតនៅសួនរុក្ខជាតិអង្គរ
សួនរុក្ខជាតិអង្គរនៅខេត្តសៀមរាបដែលបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០២២ បានក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់ពលរដ្ឋ និងទេសចរទៅកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរ។
គ្របដណ្តប់លើផ្ទៃដីទំហំជាង ១៥ ហិកា សួនរុក្ខជាតិចម្រុះនេះប្រមូលផ្តុំដោយរុក្ខជាតិរាប់រយប្រភេទ ខណៈសួនផ្កាកុលាប និងកេសរកូល ជាគោលដៅដែលទាក់ទាញភ្ញៀវទេសចរចូលចិត្តទៅទស្សនាបំផុត។

លោក មាឃ បូរ៉ា មន្រ្តីគ្រប់គ្រងសួនរុក្ខជាតិអង្គរបានបញ្ជាក់ថា សួនរុក្ខជាតិអង្គរបែងចែកជា ៥ ផ្នែកមាន សួនឱសថនិងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ និងសួនព្រៃឈើ និងសត្វព្រៃអង្គរ។
សូនសួនរុក្ខជាតិអង្គរ បានក្លាយជាទីចាប់អារម្មណ៍ថ្មីបន្ថែមសម្រាប់ទេសចរបរទេសនិងពលរដ្ឋខ្មែរ ពេលចូលទៅកម្សាន្តនៅរមណីយដ្ឋានអង្គរ។ បើតាមលោក មាឃ បូរ៉ាទេសចរដែលមកទស្សនាសួនរុក្ខជាតិអង្គរក្រៅពីដើម្បីកម្សាន្តអារម្មណ៍ និងមួយចំនួនក៏ចូលចិត្តដើម្បីសិក្សាស្វែងយល់ពីរុក្ខជាតិកម្រទាំងក្នុងស្រុក និងមួយចំនួនត្រូវបាននាំមកពីក្រៅប្រទេស។

មន្រ្តីគ្រប់គ្រងសួនរុក្ខជាតិអង្គរបានគូសបញ្ជាក់ថា សួនរុក្ខជាតិអង្គរបើកឲ្យភ្ញៀវទេសចរចូលទស្សនាដោយសេរី ដោយចាប់បើកពីថ្ងៃ ពុធ ដល់ថ្ងៃច័ន្ទ និងសម្រាកមួយថ្ងៃគឺថ្ងៃអង្គារ។
“សួនរុក្ខជាតិអង្គរ ” ប្រមូលផ្តុំនូវរុក្ខជាតិកម្រ ផ្កាភ្ញី និងដើមឈើផ្សេងទៀតដែលបាននាំយកមកពីតំបន់អង្គរ ខេត្តនានាក្នុងប្រទេស និងក្រៅប្រទេសជាង ៥០០ប្រភេទ ដូចជាឈើប្រណិត និងឈើព្រៃ ៥០ ប្រភេទ ឱសថ គ្រឿងទេស និងបន្លែ ១០០ ប្រភេទ រុក្ខជាតិអំបូរត្នោត ៥០ ប្រភេទ ដើមឈើហូបផ្លែ ៩០ ប្រភេទ ប្រទាល ៥០ ប្រភេទ កេសរកូល ប៉ប្រក និងវល្លិ៍ ៤០ ប្រភេទ ដើមផ្កា ៥០ ប្រភេទ ផ្កាតាមរដូវ ៤០ ប្រភេទ ផ្កាស្មៅ និងត្រែង ១០ ប្រភេទ ផ្កាខ្មែរ និងផ្កាក្រអូប ២០ ប្រភេទ ព្រមទាំងរុក្ខជាតិទឹក និងរុក្ខជាតិផ្សេងៗជាច្រើនទៀតសរុបរាប់ម៉ឺនដើម−គុម្ព។


ដើម្បីបង្កើនភាពទាក់ទាញក្នុងសួនទាំងមូល ក៏មានលម្អទៅដោយកូនភ្នំ ស្រះ ប្រឡាយទឹក ទឹកធ្លាក់ខ្នាតតូច និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ព្រមទាំងសត្វព្រៃ និងសត្វចិញ្ចឹមមួយចំនួនផងដែរ។
ស្របតាមចក្ខុវិស័យបង្កើនភាពបៃតងក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាគ្រោងនឹងពង្រីកសួនរុក្ខជាតិអង្គរបន្ថែមរហូតទៅដល់កសិន្ធុខាងត្បូងនៃប្រាសាទអង្គរវត្តលើផ្ទៃដីប្រមាណ ១៣០ហិកតា ដើម្បីឲ្យសួនមានសក្ដានុពល វិសាលភាពធំទូលាយ និងសម្បូរបែបជាងមុន សម្រាប់ប្រយោជន៍សាធារណៈជន ក៏ដូចជាចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ