Connect with us

ព័ត៌មានជាតិ

​ផលិតកម្ម​បរទេសបន្តបន្ទាប់ ចុះមក​ថត​នៅ​តំបន់​​រមណីយដ្ឋាន​អង្គរ ផ្សព្វផ្សាយ​ទៅ​ក្រៅ​ប្រទេស

បានផុស

នៅ

រមណីយដ្ឋាន​អង្គរ​បាន​ក្លាយ​ជា​គោលដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ផលិតកម្ម​ក្រៅ​ស្រុក និង​ក្នុងស្រុក​ ដែលមួយ​រយៈ​ចុងក្រោយ​នេះ​​បាន​សហការជាមួយ​អាជ្ញាធរជាតិអប្សរា ចុះ​មក​ថត​​ជា​ផ្ទាំង​ទស្សនីយភាព​ផ្សព្វផ្សាយ​ទៅ​ក្រៅ​ប្រទេស។

លោក សេង សុធារ៉ា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ន៍​ និង​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​គូស​បញ្ជាក់​ថា ផលិតកម្ម​មក​ពី​ប្រទេស​ចិន​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ដើម្បី​សហការ​ក្នុង​ការ​ថត​ជា​ផ្ទាំង​ទស្សនីយភាព​​ពីអច្ឆរិយនៃ​តំបន់​​រមណីយដ្ឋាន​អង្គរ​ ដើម្បី​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​ចិន​មក​កម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​ផលិតកម្ម​មានមូលដ្ឋាន​នៅ​បរទេស ក៏​មាន​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​សហការ​ជាមួយ​ផលិតកម្ម​ក្រៅ​ស្រុក បាន​ស្នើ​ទីតាំង​នៅ​​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បីថត​ជា​ផ្ទាំង​ទស្សនីយភាព​និង​ស្ពត​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។ លោក សេង សុធារ៉ា បន្ថែម។

លោក សេង សុធារ៉ា បាន​បញ្ជាក់ថា អាជ្ញាធរ​តែងតែ​សហការ​និង​លើក​ទឹកចិត្ត ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​អង្គរ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយ​ជា​គោលដៅ​អាច​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត​កាន់​តែ​ច្រើន​ថែម​ទៀត​។

បើ​តាម​មន្រ្តី​អាជ្ញាធរ​អប្សរា នៅ​ឆ្នាំ ២០២៤ មាន​ផលិតកម្ម​ចំនួន ២ បាន​ជ្រើសរើស​តំបន់​ភ្នំ​គូលែនថត​ជា​ស្ពត​ផ្សព្វផ្សាយ​ដោយសារ​ជា​ទីតាំង​ដែលមានសក្តានុពលល្អ ហើយ​ដែល​ត្រូវ​បានយក​ទៅ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​​សង្គម និង​ព័ត៌មាន​​ធំៗ​នៅលើពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ វិនាទី មុន

​ផលិតកម្ម​បរទេសបន្តបន្ទាប់ ចុះមក​ថត​នៅ​តំបន់​​រមណីយដ្ឋាន​អង្គរ ផ្សព្វផ្សាយ​ទៅ​ក្រៅ​ប្រទេស

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

រុស្ស៊ី វាយប្រហាររោងចក្រផលិតដ្រូននិងឃ្លាំងគ្រាប់អ៊ុយក្រែន ជាការសងសឹក

កីឡា១៦ នាទីutes មុន

សាលី អ៊ូមើត​៖​ ខ្ញុំ​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​រួច​​ហើយ​តទៅ​នេះ​ជា​ពេលវេលា​អាច​ចូលនិវត្តន៍​បាន​ហើយ​

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

លោក Lee Jae-myung ចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង សន្យាស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

លោក អ៉ឹម ជីវ៉ា ៖ អ្នកសិល្ប:ត្រូវមានឆន្ទៈមុនគេ ក្នុងការចុះជួយនិងលើកទឹកចិត្តដល់កងទ័ពជួមុខ 

សន្តិសុខសង្គម២២ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ១៩ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម