Connect with us

ព័ត៌មានជាតិ

ក្រុង​អង្គរ​ធំ​ទំហំ​ជាង ៣ គីឡូម៉ែត្រ​ការ៉េ គ្រោង​រៀបចំ​ជា​តំបន់​លំហែ​​បៃតង​ មិន​ឲ្យ​យានយន្ត​ឆ្លង​កាត់

បានផុស

នៅ

នៅ​ថ្ងៃ​ខាងមុខ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​​គិតគូរ​សិក្សា​បរិវេណ​ក្រុង​អង្គរ​ធំ សម្រាប់​រៀបចំ​ជា​ទី​លំហែ​បៃតង​ដោយ​​មិន​អនុញាតិ​ឲ្យ​​យានយន្ត​​ធ្វើ​ដំណើរ​ឆ្លងកាត់​នោះ​ទេ។

លោក សេង សុធារ៉ា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ និង​ទេសចរណ៍​នៃ​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់​ថា កន្លង​ទៅ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំនៅ​ខាងមុខបរិវេណ​​ប្រាសាទ​អង្គរ​វត្ត សម្រាប់តែ​ជា​ផ្លូវ​ថ្មើរ​ជើងនិង​ជិះកង់​​តែ​ប៉ុណ្ណោះ ដើម្បីផ្តល់​ជា​ទី​លំហែបៃតង​ឲ្យ​ភ្ញៀវ​ទេសចរអាច​ទស្សនា​ដើរ​កម្សាន្តដោយរីករាយ​។

ខណៈ​នៅកណ្តាលក្រុង​ អាជ្ញាធរ​ខេត្ត​ក៏​បាន​រៀបចំំ​ឲ្យមាន​​ផ្លូវ​ទេសចរណ៍ (tourist Street) ចំនួន​ពីរខ្សែ​នៅ​ជុំវិញ​វត្តបូណ៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ បើតាម​លោក សេង សុធារ៉ា អាជ្ញាធរ​ជាតិ​អប្សរា​ក៏​កំពុង​សិក្សា​ក្នុងការ​ជ្រើសរើសបរិវេណ​​ក្រុង​អង្គរ​ធំ​ ដែល​មាន​ទំហំ​ផ្ទៃដី​ជាង ៣ គីឡូម៉ែត្រការ៉េ រៀបចំជា​តំបន់លំហែបៃតង ដើម្បី​ផ្តល់បរិយាកាស​ផ្សារភ្ជាប់​ធម្មជាតិ​ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​មាន​យានយន្ត​ឆ្លង​កាត់​ ដែល​នាំ​ឲ្យបំពុលបរិស្ថាន​និង​រំខានអារម្មណ៍ដល់​ទេសចរ​ដើរកម្សាន្ត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម