កូវីដ-១៩
ឥណ្ឌា ដាក់អ្នកជំងឺកូវីដ ដេកក្រោមដើមស្តៅដើម្បីស្រូបអុកស៊ីសែន (មានវីដេអូ)
ក្នុងភូមិមួយនៅភាគខាងជើងប្រទេសឥណ្ឌា ដែលរងការវាយប្រហារដោយរោគរាតត្បាតកូវីដ-១៩ អ្នកជំងឺបានដេកលើប៉ៅអីនៅក្រោមដើមឈើ សេរ៉ូមព្យួរនៅមែកឈើ រីឯសឺរ៉ាំងនិងកញ្ចប់ថ្នាំ រាយប៉ាយនៅពាសពេញដី។

មិនមានគ្រូពេទ្យឬមណ្ឌលសុខភាពទេនៅតំបន់ Mewla Gopalgarh ក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុត Uttar Pradesh របស់ប្រទេសឥណ្ឌា។ មានមន្ទីរពេទ្យរដ្ឋតែមួយគត់នៅក្បែរនោះ ប៉ុន្តែវាមិនមានគ្រែដាក់ទេ ហើយអ្នកភូមិនិយាយថា ពួកគេមិនមានលុយចូលគ្លីនិកឯកជនបានឡើយ។
ផ្ទុយទៅវិញ ពេទ្យតាមភូមិបានបង្កើតគ្លីនិកនៅទីវាលមួយកន្លែង ដែលនៅទីនោះ ពួកគេបានចែកចាយសេរ៉ូម និងឱសថដទៃទៀតដល់អ្នកជំងឺដែលមានរោគសញ្ញាកូវីដ-១៩។ អ្នកខ្លះជឿថា ការដេកនៅក្រោមដើមស្តៅ នឹងបង្កើនកម្រិតអុកស៊ីសែនរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ជំនឿនេះ ឬសម្រាប់វិធីព្យាបាលតាមបែបបុរាណផ្សេងទៀតនោះទេ។
លោក Sanjay Singh ដែលឪពុកអាយុ៧៤ឆ្នាំរបស់លោក បានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុនបន្ទាប់ពីមានរោគសញ្ញាផ្តាសាយបាននិយាយថា “នៅពេលមនុស្សពិបាកដកដង្ហើម ពួកគេត្រូវតែចូលក្រោមដើមឈើដើម្បីស្រូប និងបង្កើនកម្រិតអុកស៊ីសែនរបស់ពួកគេ”។ លោក Singh បន្តថា ឪពុករបស់គាត់មិនត្រូវបានធ្វើតេស្តទេ ហើយបានស្លាប់ក្នុងរយៈពេលពីរថ្ងៃ។

រលកទី២នៃការឆ្លងរោគដ៏សាហាវរបស់ឥណ្ឌា កំពុងវាយប្រហារតំបន់ដាច់ស្រយាលជនបទដ៏ធំល្វឹងល្វើយរបស់ប្រទេសនេះ ដែលប្រព័ន្ធថែរក្សាសុខភាពនៅទីនោះមានភាពទន់ខ្សោយ។
លោកនាយករដ្ឋមន្រ្តី Narendra Modi បាននិយាយក្នុងសុន្ទរកថាមួយកាលពីសប្តាហ៍មុនថា ជំងឺរាតត្បាតកំពុងរាលដាលយ៉ាងលឿននៅតាមភូមិ និងបានជំរុញឲ្យប្រជាជនកុំព្រងើយកន្តើយនឹងរោគសញ្ញានេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ការសិក្សាបឋម៖ វ៉ាក់សាំង ការពារមិនឲ្យឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា សឹង១០០ភាគរយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ