ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ ចេញមុខសុំទោស ក្រោយអ៊ីស្រាអែលផ្លោងគ្រាប់ចំវិហារកាតូលិកនៅហ្គាហ្សា
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសម្តែងការសោកស្តាយជាសាធារណៈ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលយ៉ាងសាហាវទៅលើព្រះវិហារកាតូលិកតែមួយគត់ក្នុងតំបន់ហ្គាហ្សា ដែលបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។

កាលពីថ្ងៃទី១៧ខែកក្កដា គ្រាប់ផ្លោងមួយគ្រាប់ដែលគេជឿថាត្រូវបានបាញ់ក្នុងអំឡុងពេលប្រតិបត្តិការនៅក្បែរនោះ បានវាយប្រហារចំបរិវេណព្រះវិហារ Holy Family ដែលជាទីជម្រកសម្រាប់ជនស៊ីវិលរាប់រយនាក់នៅហ្គាហ្សា ដោយក្នុងនោះមានទាំងកុមារ និងជនពិការផងដែរ។ មន្ត្រីព្រះវិហារ និងការពារជនស៊ីវិលប្រចាំតំបន់ហ្គាហ្សា បានបញ្ជាក់ថា មនុស្ស ៣នាក់បានស្លាប់ មានស្ត្រី ២នាក់ និងបុរសម្នាក់ ហើយយ៉ាងហោចណាស់ ១០នាក់ផ្សេងទៀតបានរងរបួស។
សាក្សី និងអ្នករស់នៅព្រះវិហារ Holy Family បានជំទាស់នឹងការអះអាងរបស់អ៊ីស្រាអែលដែលថាការវាយប្រហារនេះគឺជាការចៃដន្យ ដោយបញ្ជាក់ថា អ៊ីស្រាអែលមានបំណងបាញ់ឲ្យចំអគារព្រះវិហារដោយផ្ទាល់តែម្ដង។
យ៉ាងណា លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ថា ឧបទ្ទវហេតុនេះកើតឡើងដោយកំហុសបច្ចេកទេស។ លោកបាននិយាយថា «អ៊ីស្រាអែលមានការសោកស្ដាយយ៉ាងខ្លាំង ដែលគ្រាប់រំសេវបានវាយប្រហារទៅលើព្រះវិហារ Holy Family របស់ហ្គាហ្សា។ រាល់ជីវិតដែលគ្មានកំហុសដែលបាត់បង់ គឺជាសោកនាដកម្មមួយ»។ លោកបានសន្យាធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ក្នុងការស៊ើបអង្កេតយោធា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលក្នុងការការពារជនស៊ីវិល និងទីកន្លែងសាសនា។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ការរកឃើញបឋមបង្ហាញថា បំណែកនៃគ្រាប់ផ្លោងដែលបាញ់នៅក្បែរនោះ បានប៉ើងបុកជាមួយព្រះវិហារ ហើយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតបន្ត។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទាក់ទងដោយផ្ទាល់ទៅលោក ណេតាន់យ៉ាហ៊ូ ដោយសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង។ យោងតាមសេចក្ដីប្រកាសរបស់សេតវិមាន លោក ត្រាំ បានទាមទារឲ្យមានការទទួលខុសត្រូវ និងបានជំរុញឲ្យមានសេចក្តីថ្លែងការណ៍ផ្លូវការមួយ។
ចំណែកឯសម្តេចប៉ាប Leo បានសម្តែងការសោកសៅ ហើយបានអំពាវនាវម្ដងទៀតឲ្យមានបទឈប់បាញ់ជាបន្ទាន់។ ដោយឡែកនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ហើយថា ការវាយប្រហារលើជនស៊ីវិល និងកន្លែងសាសនា គឺមិនអាចទទួលយកបានដាច់ខាតទោះក្នុងកាលៈទេសៈណាក៏ដោយ។
សូមជម្រាបថា ក្រៅតែពីការស្លាប់នៅព្រះវិហារ Holy Family ក៏មានមនុស្ស ២៤នាក់ផ្សេងបានបាត់បង់ជីវិតផងដែរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាកាលពីថ្ងៃទី១៧ខែកក្កដា។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


