កូវីដ-១៩
ការសិក្សាបឋម៖ វ៉ាក់សាំង ការពារមិនឲ្យឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា សឹង១០០ភាគរយ
ក្រុមអ្នកវិទ្យាសាស្រ្តបានលើកឡើងថា វ៉ាក់សាំងកូវីដ មានប្រសិទ្ធភាព៩៧ភាគរយ ប្រឆាំងនឹង វីរុសបំប្លែងខ្លួនឥណ្ឌា។

នៅប្រទេសឥណ្ឌា ការសិក្សាបឋមលើបុគ្គលិកថែទាំសុខភាពចំនួន ៣,២៣៥នាក់ ដែលបានចាក់ថ្នាំបង្ការ AstraZeneca បានរកឃើញករណីជំងឺកូវីដ-១៩បញ្ចេញរោគសញ្ញាចំនួន៨៥ករណី ដោយក្នុងនោះមានត្រឹម២នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ការសិក្សានៅមន្ទីរពេទ្យ Indraprastha Apollo ក្នុងទីក្រុងញូវដែលី មិនបានកត់សម្គាល់ឃើញមានអ្នកស្លាប់ ឬបញ្ជូនទៅកាន់បន្ទប់ ICU ទេក្នុងចំណោមអ្នកជំងឺដែលទទួលបានវ៉ាក់សាំង។

លោកវេជ្ជបណ្ឌិត Anupam Sibal ប្រធានផ្នែកវេជ្ជសាស្ត្រនៃក្រុមនេះ បានប្រាប់កាសែត The Telegraph ថា “ការសិក្សារបស់យើងបានបង្ហាញថា ៩៧,៣៨ភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំង គឺត្រូវបានការពារពីការឆ្លងរោគ ហើយអត្រាព្យាបាលនៅមន្ទីរពេទ្យមានត្រឹមតែ០,០៦ភាគរយប៉ុណ្ណោះ”។
ស្របពេលជាមួយគ្នានោះ លោក John Bell សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ នៅសកលវិទ្យាល័យ Oxford ដែលជាកន្លែងការសិក្សាមួយទៀតកំពុងធ្វើឡើង បាននិយាយថា ទិន្នន័យនេះគឺមានភាពល្អប្រសើរជាងមុន។

លោកបានប្រាប់ Times Radio ថា “វាមើលទៅដូចជាថា វីរុសបំប្លែងខ្លួនឥណ្ឌា ខ្លាចវ៉ាក់សាំងដូចវីរុសដទៃទៀតដែរ។ ទិន្នន័យនេះមើលទៅមានភាពជោគជ័យ។ ខ្ញុំគិតថា ប្រជាជនដែលទទួលថ្នាំបង្ការនឹងមានសុខភាពល្អ។ ហើយយើងត្រូវការធ្វើដំណើរទៅមុខទៀត”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ជិតមួយខែ ទើបវិបត្តិកូវីដនៅឥណ្ឌា បង្ហាញសញ្ញាថមថយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៥៧ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


