Connect with us

ជីវិតកម្សាន្ដ

មូលហេតុទាំងនេះ ទើបបទ «វីរនារី» ក្លាយជាទីមោទកភាពរបស់មហាជនខ្មែរ

បានផុស

នៅ

គ្រាន់តែទម្លាក់ MV មិនប៉ុន្មានម៉ោងផង បទចម្រៀង «វីរនារី» ឬ «Top Of The Lady» របស់តារាចម្រៀង ទេព បូព្រឹក្ស ទទួលបានការគាំទ្រយ៉ាងខ្លាំង និងសរសើរមិន​ដាច់ពីមាត់ទៅលើគុណភាព​នៃការផលិតយ៉ាងល្អឥតខ្ចោះ​ពីសំណាក់មហាជន ស្ទើរគ្រប់ទិសទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយរង់ចាំអស់រយៈពេល​ជា​យូរ MV បទ «វីរនារី» ពិតជា​មិនធ្វើឲ្យគ្រប់គ្នាអស់សង្ឃឹមនោះទេ ដោយសារការរៀបចំគ្រប់ប្លង់ និងការ​តុបតែងខ្លួន​ទាំង ទេព បូព្រឹក្ស ទាំងក្រុមសម្ដែងទាំងមូល សុទ្ធសឹងតែបង្ហាញពីអត្តសញ្ញាណដ៏ចំណាស់របស់ប្រទេសកម្ពុជា ជាពិសេសការបញ្ចូលនូវសម្បត្តិបេតិកភណ្ឌពិភពលោកមួយចំនួន នៅក្នុងវីដេអូចម្រៀងមួយនេះ។

MV ​ចម្រៀងរយៈពេល ៤នាទី ៣៥វិនាទី បានបង្ហាញឱ្យមហាជនខ្មែរ និងអន្តរជាតិបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាជាច្រើនរួមមានសម្លៀកបំពាក់ តន្ត្រី ប្រាសាទ ក្បាច់គុន អក្សរសិល្ប៍ដូចជា៖

«ល្ខោនខោលវត្តស្វាយអណ្តែត» តំណាងល្ខោនខោលកម្ពុជា ដែលចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

«របាំព្រះរាជទ្រព្យ» ជាស្នាព្រះហស្ថ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរាជកាលស្ដេច នរោត្តម ដែលរបាំនេះ បានជាប់ក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកអរូបី តំណាងឲ្យមនុស្សជាតិ របស់អង្គការ នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។

«ក្បាច់គុនល្បុក្កតោ» ជាក្បាច់គុនរបស់បុព្វបុសខ្មែរមានអាយុកាលជិត ២ ពាន់ឆ្នាំមកហើយ ដែលមានភស្តុតាងជាក់ស្តែងចារឹកនៅលើជញ្ជាំងប្រាសាទបុរាណសម័យមុនអង្គរ។

«ប្រាសាទព្រះវិហារ​» ជា​ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក​ ត្រូវបាន​ចុះបញ្ជី​ជាស​ម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នា​កិច្ចប្រជុំ​ទី​៣២​ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨​ នៅ​ទីក្រុង​កេបិ​ច​ ប្រទេស​កាណាដា​។

«ក្លោងទ្វារប្រាសាទបាយ័ន» មានទីតាំងស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅចុងគ្រិស្តសតវត្យរ៍ទី១២ និងដើមគ្រិស្តសតវត្យរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ហើយប្រាសាទនេះ មានតួប៉មនីមួយៗមានមុខបួន មានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល ៥ សរុបទាំងអស់ ៥៤កំពូល តំណាងឲ្យខេត្តក្រុងខ្មែរទាំង ៥៤នៅសម័យនោះ។

«ល្ខោន​ស្រមោល​ស្បែក​ធំ» ជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​.​វ​ទី ១ មកម្ល៉េះ ។ ល្ខោន​ស្រមោល​ស្បែកធំ ​ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។

«សាស្ត្រាស្លឹករឹត» ជាគម្ពីរឬក្រាំងរបស់កម្ពុជា អស់កាលយូរលង់ហើយ ។ តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជា គេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក។

ក្រៅពីនោះ MV «វីរនារី» បានបង្ហាញនូវសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលដកស្រង់ចេញពីព្រេងនិទាន និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាមានដូចជា ព្រះនាង សោម៉ា (នាងនាគ), ព្រះនាង មណីមេខលា, ក្សត្រិយ៍ស្វាស និងអប្សរា​។ល។

សូមទស្សនាវីដេអូខាងក្រោម

អត្ថបទ៖ សន្យា

ចុចអាន៖ ដឹងអត់ ទេព បូព្រឹក្ស ប្រើសម្លៀកបំពាក់ប៉ុន្មានឈុតក្នុងបទ «វីរនារី»?

ចុចអាន៖ បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា ងិន ម៉ា​រ៉ា​ឌី តំណាង​កម្ពុ ជា​ចេញទៅ​ប្រកួត​ប្រទេស​អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៧ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម