ជីវិតកម្សាន្ដ
ដឹងអត់ ទេព បូព្រឹក្ស ប្រើសម្លៀកបំពាក់ប៉ុន្មានឈុតក្នុងបទ «វីរនារី»?
ការទន្ទឹងរង់ចាំរបស់ប្រិយមិត្ត សម្រាប់ការចេញផ្សាយ MV បទ «វីរនារី» ឬ «Top Of The Lady» របស់តារាចម្រៀង ទេព បូព្រឹក្ស បានមកដល់កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបទនេះបានចេញជាផ្លូវការនៅឆានែលយូធ្យូបរបស់ DIT WAY។

ក្រោយទម្លាក់ MV មិនបានប៉ុន្មានម៉ោង វីដេអូបទនេះ មានសន្ទុះគាំទ្រយ៉ាងខ្លាំង ដោយមហាជនជាច្រើនបានសរសើរនូវគុណភាពនៃការផលិតយ៉ាងល្អឥតខ្ចោះ ជាពិសេសការបញ្ចូលនូវទម្រង់សិល្បៈជាច្រើនប្រភេទ ធ្វើឱ្យទស្សនិកជនរំភើប និងមានមោទកភាពក្រៃលែង។

បើងាកទៅមើលលើការតុបតែងខ្លួនរបស់តារាចម្រៀង ទេព បូព្រឹក្ស ក្នុងវីដេអូជិត ៥នាទីមួយនេះ ឃើញថាមានរហូតដល់ ១០ឈុត សុទ្ធសឹងតែស្ដែងពីអត្តសញ្ញាណខ្មែរ ប្លែកៗពីគ្នា ដោយមានទាំងប្រពៃណីបុរាណ និងសម័យទំនើប រួមបញ្ចូលគ្នា គួរឱ្យសរសើរជាទីបំផុត។
ឈុតទាំង ១០ នេះ ត្រូវបានហ្វេនសម្ដែងការគាំទ្រយ៉ាងពេញទំហឹង និងសង្ឃឹមថា វាជាផ្នែកមួយដែលអាចជួយលើកស្ទួយវប្បធម៌ខ្មែរទាំងនៅក្នុងស្រុក ក៏ដូចជាលើឆាកអន្តរជាតិ។

មិនតែប៉ុណ្ណោះ ខ្លឹមសារចម្រៀង បានឆ្លុះបញ្ចាំងអំពីវីរភាព សេចក្តីក្លាហាន ការតស៊ូ និងភាពស្មោះត្រង់ របស់វីរនារីខ្មែរគ្រប់ជំនាន់ផងដែរ៕
ទស្សនាឈុតទាំង ១០ ខាងក្រោម










ទស្សនាវីដេអូចម្រៀងខាងក្រោម
អត្ថបទ៖ សន្យា
ចុចអាន៖ ប្រភពមួយទម្លាយថា MV ថ្មីកំពុងផ្ទុះរបស់ ទេព បូព្រឹក្ស ចាយប្រាក់ច្រើនសម្បើមណាស់
ចុចអាន៖ មិនធម្មតា! គ្រាន់តែថតMVបទ «វីរនារី» ទេព បូព្រឹក្ស លក់ឡានស៊េរីទំនើបអស់១គ្រឿង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


