ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាលកម្ពុជា ងិន ម៉ារ៉ាឌី តំណាងកម្ពុ ជាចេញទៅប្រកួតប្រទេសអ៊ីស្រាអែល
ភ្នំពេញ ៖ បវរកញ្ញាចក្រវាឡគឺកញ្ញាងិន ម៉ារ៉ាឌី ដែល តំណាងឲ្យកម្ពុជាពេលនេះបានចេញទៅប្រកួតប្រ ទេសអ៊ីស្រាអែលហើយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈការចេញដំណើរនេះកំពុងទទួលបានការលើកទឹកចិត្តនិងជូនពរច្រើនពីមហាជន។

ក្នុងដំណើរនេះ គេជឿជាក់ថា កញ្ញា ងិន ម៉ារ៉ាឌី នឹងបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិ។ ជាក់ស្តែងឈុតតំណាងជាតិជាផ្លូវការមានឈ្មោះថាឈុត «វប្បការិកា ចត្វានិមិត្ត »នឹងត្រូវបានជ្រើសរើសជាឈុតតំណាងជាតិឲ្យព្រះរាជាណាចក្រកម្ពុជាក្នុងការប្រកួតបវរកញ្ញាចក្រវាឡMiss Universe លើ កទី៧០ឆ្នាំ២០២ ១នៅប្រទេសអ៊ីស្រាអែល។

ឈុតនេះគ្រងដោយកញ្ញា ងីន ម៉ារ៉ាឌី បវរកញ្ញាច ក្រវាលកម្ពុជាឆ្នាំ២០២១។ ស្របពេលជាមួយគ្នានេះដែរ ឈុតតំណាងជាតិដែលច្នៃឲ្យកញ្ញា ងិន ម៉ារ៉ាឌី ម្ចាស់ម្កុដចក្រវាឡកម្ពុជាឆ្នាំ២០២១បានរំលេចចេញជារូបរាងយ៉ាងស្រស់ស្អាត ខណៈឈុតនេះកំពុងទទួលបានការគាំទ្រនិងសរសើរខ្លាំងពីមហាជនព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន។

ឈុតដែលរំលេចឡើងឆាប់ៗនេះលើឆាកអន្តរជាតិត្រូវបានទស្សនិកជនជឿជាក់ថា ប្លែកនិងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រ។ លើសពីនេះក៏មានការយល់ថា ងិន ម៉ារ៉ាឌី អាចបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិផ ងដែរ៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


