ជីវិតកម្សាន្ដ
សាឡាត់ ស្រីឡាង ព្រមានផ្លូវច្បាប់ចំពោះបុគ្គលម្នាក់ ដែលចោទថា នាងជាស្រីលក់ខ្លួន
តារាសម្ដែងកញ្ញា សាឡាត់ ស្រីឡាង បានផ្ទុះប្រតិកម្ម និងកំហឹងខ្លាំងៗលើបុគ្គលម្នាក់ដែលប្រើពាក្យសម្តីជេរប្រមាថធ្ងន់ៗចំពោះកិត្តិយសថ្លៃថ្នូរនាងដែលជាស្ត្រី។ មិនតែប៉ុណ្ណោះ ស្រីឡាង ក៏ព្រមានចាត់វិធានការផ្លូវច្បាប់លើជននោះទៀតផង។

យោងតាមភស្តុតាងដែលត្រូវបានតារាស្រី សាឡាត់ ស្រឡាង បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកគេឃើញថា បុគ្គលរូបនោះបានចូលទៅខមិនជេរប្រមាថដល់ម្តាយរបស់នាង និងថែមទាំងចោទប្រកាន់ទៅលើ ស្រីឡាង ថាជាស្រីលក់ខ្លួន និងដើរបោកប្រាស់លុយគេថែមទៀត។ ប៉ុន្តែចំណុចនេះ ត្រូវបាន សាឡាត់ ស្រីឡាង បដិសេធន៍ទាំងស្រុង។

តារារូបស្រស់កញ្ញា សាឡាត់ ស្រីឡាង បានរៀបរាប់ដោយមិនសប្បាយចិត្តបង្ហាញអ្នកគាំទ្រថា «បងប្អូនមានអ្នកស្គាល់គាត់ ឬផ្ទះគាត់ទេ? ខ្ញុំមិនដឹងថាមូលហេតុអីបានគាត់ចូលមកជេរខ្ញុំបែបនឹងទេ ខ្ញុំមិនបានបោក ឬធ្វើអ្វីប៉ះពាល់ដល់គាត់ទេ ហើយខ្ញុំក៏មិនឱ្យមនុស្សដែលទំនេរមាត់រួចខ្លួនដោយស្រួលដែរ»។

តារាសម្តែងស្រី សាឡាត់ ស្រីឡាង ក៏អះអាងបន្ថែមថា នាងមិនបានទៅឆបោក ឬធ្វើអ្វីប៉ះពាល់ដល់បុគ្គលរូបនោះឡើយ។ ប៉ុន្តែហេតុអ្វីបានជាបុគ្គលរូបនោះគឃ្លើនហ៊ានជេរប្រមាថដល់នាង និងអ្នកមានគុណ(ម្តាយ)ដូច្នេះ។
កម្ពុជាថ្មី មិនទាន់អាចទាក់ទងដើម្បីស្វែងរកការសួរនាំបន្ថែមពីកញ្ញា សាឡាត់ ស្រីឡាង បានទេ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


