Connect with us

ព័ត៌មានអន្ដរជាតិ

វីរុស​កូវីដ​បំប្លែង​ថ្មី Iota មានសមត្ថភាព​គេច​ផុត​ពី​ភាព​ស៊ាំ និង​បង្កើន​ហានិភ័យ​ការ​ស្លាប់ខ្ពស់​ ក្នុង​ចំណោម​មនុស្ស​ចាស់

បានផុស

នៅ

ការសិក្សាមួយដែលធ្វើឡើងនៅនាយកដ្ឋានសុខភាព និងអនាម័យទីក្រុងញូវយ៉ក និងសាលាសុខភាព សាធារណៈ Mental នៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក បានកំណត់សមត្ថភាពចម្លងយ៉ាង ខ្លាំងក្លា របស់វីរុសបំប្លែងខ្លួន Iota ដែលគេស្គាល់ថាជា B.1.526 អាចគេចផុតពីភាពស៊ាំនិងបង្កើនហានិភ័យ ការស្លាប់ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាដែលបានចុះផ្សាយដោយគេហទំព័រ medRxiv បង្ហាញថា វីរុសបំប្លែងខ្លួននេះមានសក្ដានុពលនៃ ការចម្លង និងមានភាពស៊ាំខ្ពស់ជាងវីរុសបំប្លែងផ្សេងទៀតដែលកំពុងចរាចរពីមុនៗ ហើយវាអាចបង្កើនអត្រា ស្លាប់ដោយការឆ្លងពី ៦២ ភាគរយ ទៅ ៨២ ភាគរយ ក្នុងចំណោមមនុស្សចាស់។

ប្រភេទ B.1.526 ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​វីរុស​បំប្លែង​ខ្លួន Iota បាន​កំណត់​អត្តសញ្ញាណ​ដំបូង​នៅទីក្រុងញូវយ៉ក នៅខែ ​វិច្ឆិកា ឆ្នាំ ២០២០។ ក្រោយមក​វា​​​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រដ្ឋទាំង ៥២ នៅ​សហរដ្ឋអាមេរិក ក៏ដូចជា​នៅ​ក្នុងប្រទេស​ចំនួន ២៧ នៅ​ទូទាំង​ពិភពលោក ​និង​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក (WHO) ចាត់​ថ្នាក់​ជា​វីរុស​​បំប្លែង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​រួម​ជាមួយ​នឹង​វីរុស​បំប្លែង​ចំនួន ៣​ទៀត​ដូច​ជា Lambda និង​ Kappa។

នៅ​ក្នុងការ​សិក្សា​ដែល​ផ្អែក​លើ​មន្ទីរ​ពិសោធន៍ ​វីរុស​បំប្លែង​ខ្លួន Iota នេះ​មាន​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ការ​បន្សាប​ជាតិពុល​ដោយ​អង់ទីគ័រ monoclonal ព្យាបាល​និង​អង់ទីគ័រ​ដែល​បង្ក​ដោយ​វ៉ាក់សាំង​និង​ការ​បង្ក​រោគ។ បើទោះ​បី​ជា​ឆ្លង​និង​ធ្ងន់​ជាង​កូវីដ​យ៉ាងណា​ ក៏វា​មិន​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​​មេរោគ​នៅក្នុងខ្លួន​បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​ ឬ​អ្នក​ដែល​បាន​ឆ្លង​ពី​មុន​នោះ​ទេ។

ការប៉ាន់ស្មានរបស់អ្នក​វិទ្យាសាស្ត្រ​អំពីការឆ្លងមេរោគ​ជាក់លាក់​ និង​អត្រាមរណ​ភាព​នៅទីក្រុងញូវយ៉កបាន​បង្ហាញ​ថា B.1.526 បង្កើន​អត្រា​ស្លាប់​ដោយ​ការ​ឆ្លង ៤៦ភាគរយ ទៅ ៨២ភាគរយ និង ៦២ភាគរយ ចំពោះបុគ្គល​ដែល​មាន​អាយុ ៤៥ – ៦៤ ឆ្នាំ ៦៥ – ៧៤ ឆ្នាំ​ និងលើស​ពី ៧៥ ឆ្នាំរៀងៗ​ខ្លួន។ បើ​ប្រៀបធៀប​ទៅ​នឹង​វីរុស​បំប្លែង​ខ្លួន​ដែល​កំពុង​ចរាចរ​ពីមុនៗ ​វីរុស​បំប្លែង​ខ្លួន B.1.526 បណ្ដាល​ឲ្យ​មាន​អត្រា​មរណភាព​ឆ្លង ៦០ ភាគរយលើមនុស្សចាស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖medical

ចុចអាន៖WHO៖ Lambda ជាវីរុសកូវីដបំប្លែងថ្មី មានសមត្ថភាពឆ្លងរាលដាលលឿន

ចុចអាន៖វីរុសបំប្លែងខ្លួនមិនខ្លាចវ៉ាក់សាំង ២ប្រភេទឆ្លងខ្លាំងជាង Delta កំពុងវាយលុកពិភពលោកជាបណ្តើរៗហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

សិស្ស​ចម្បង Ronaldo សរសើរយុវជន Lamine Yamal ជាកីឡាករដ៏អស្ចារ្យ

ព័ត៌មានជាតិ៦ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកសំបុកមាន់នៅលើកំណាត់ផ្លូវ ៦០៨

សន្តិសុខសង្គម១១ នាទីutes មុន

បង្ក្រាប​​ភោជនីយដ្ឋាន​ និង​ខារ៉ាអូខេ​ ដាយ​មិន​ស្តារ​ ​ទួល​ពង្រ ឃាត់ខ្លួនមនុស្សប្រុសស្រី១២១នាក់ ពាក់ព័ន្ធករណីបង្កប់​សេវាកម្ម​ផ្លូវភេទ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ប្រមុខ​ណាតូ អំពាវនាវ​ឲ្យ​សមាជិក​បង្កើនចំណាយ​៤០០%​លើវិស័យការពារអាកាស និងមីស៊ីល

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​ផ្ទុះ​​គ្រាប់​នៅ​​មូលដ្ឋាន​ទ័ព​​​អាមេរិក​​ក្នុង​ប្រទេស​ជប៉ុន បង្កឱ្យ​យោធា៤នាក់​របួស

ព័ត៌មានជាតិ២៣ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

សន្តិសុខសង្គម២ ម៉ោង មុន

រយៈពេល ៣ ខែចុងក្រោយឆ្នាំនេះ ខេត្តក្រចេះមានគ្រោះថ្នាក់ចរាចរណ៍កើត​ឡើង​ ២០ ករណី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ីស្រាអែល ប្រកាស​ថារក​ឃើញ​សាកសព​មេ​ដឹកនាំ​ហាម៉ាស​​នៅរូង​ជម្រៅ​៨ម៉ែត្រ​ក្រោម​ដី​មន្ទីរ​ពេទ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ ជំនួយដែលរដ្ឋបាលអាមេរិកចាស់ សន្យាជួយអ៊ុយក្រែន បែរជា ត្រាំ យកទៅជួយនៅមជ្ឈិមបូព៌ាទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម