ព័ត៌មានអន្ដរជាតិ
កាណាដាត្រៀមវិធានការសងសឹក លើការដំឡើងពន្ធដែកថែបដល់ ៥០% របស់ ត្រាំ
ប្រទេសកាណាដាកំពុងត្រៀមពីវិធានការសងសឹង លើការដំឡើងពន្ធដែកថែបរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបង្កការរំខានបន្ថែមទៀតសម្រាប់សេដ្ឋកិច្ចពិភពលោក និងជំរុញឱ្យមានការពន្លឿនការចរចាពន្ធជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការវិវត្តចុងក្រោយនេះ កើតឡើងក្រោយលោក ត្រាំ ប្រកាសដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម នាំចូលដល់ ៥០ ភាគរយ ពីអត្រាចាស់ត្រឹម ២៥ ភាគរយ ដោយចូលធរមានកាលពីថ្ងៃពុធ ម្សិលមិញ។ ចំណាត់ការរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ខ្លាំងជាងគេដល់ដៃគូពាណិជ្ជកម្មអាមេរិកសំខាន់ៗ រួមមានកាណាដា ម៉ិកស៊ិក និងចិន ខណៈកាណាដា ឈរនៅលើកំពូលតារាង ជាប្រទេសផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមទៅកាន់សហរដ្ឋអាមេរិក ច្រើនជាងគេ។
នាយករដ្ឋមន្ដ្រីកាណាដា លោក Mark Carney បាននិយាយថា កាណាដា ត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយបកប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រសិនបើកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីដកពន្ធរបស់លោក ត្រាំ មិនបានសម្រេច។
លោក Carney បានប្រាប់សភាយ៉ាងដូច្នេះថា៖ «យើងកំពុងស្ថិតក្នុងការចរចារដ៏តឹងតែងជាមួយអាមេរិក ហើយទន្ទឹមនឹងនោះ ក៏កំពុងរៀបចំវិធានការសងសឹក ប្រសិនបើការចរចាទាំងនោះមិនជោគជ័យ»។

ការប្រកាសយ៉ាងដូច្នេះរបស់លោក Carney គឺស្រដៀងគ្នានឹងសហភាពអឺរ៉ុប (EU)។ យ៉ាងណាមិញ មន្រ្តីចរចាពាណិជ្ជកម្មរបស់ EU លោក Maros Sefcovic និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយថា កិច្ចប្រជុំរបស់ពួកគេនៅទីក្រុងប៉ារីសកាលពីថ្ងៃពុធ គឺមានលក្ខណៈស្ថាបនា និងមានវឌ្ឍនភាព។
យ៉ាងណាមិញ លទ្ធផលជាដុំកំភួនទាំងរវាង EU ឬ កាណាដា ជាមួយសហរ្ឋអាមេរិក មិនទាន់កើតចេញជាផ្លែផ្កា អ្វីនៅឡើយទេ។
គួរគូសបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចអាណត្តិ ២ មក លោក ត្រាំ បានផ្តោតលើការយកពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសផ្សេងៗ ដែលបានរំខានដល់ពាណិជ្ជកម្មពិភពលោក និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់