ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើក្រុមហ៊ុននាំចេញបង្គាវៀតណាមជាង ២០
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក (DOC) បានចាត់វិធានការបឋម ដោយដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃ ៣៥ ភាគរយ លើក្រុមហ៊ុននាំចេញបង្គាពីប្រទេសវៀតណាមចំនួន ២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអាទិត្យ ដោយស្រង់របាយការណ៍របស់សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP)។

របាយការណ៍បានឱ្យដឹងថា ការសម្រេចចិត្តរបស់អាមេរិកនាពេលនេះ ធ្វើឡើងក្រោយពីបានត្រួតពិនិត្យ របាយការណ៍«ផ្នែករដ្ឋបាលលើកទី ១៩» របស់ DOC ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ អំពីការនាំចូលបង្គាបង្កកពីប្រទេសវៀតណាម ចន្លោះពីថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤។
យោងតាម VASEP ក្រសួង DOC បានកំណត់ថា ក្រុមហ៊ុនវៀតណាម Thong Thuan មិនបានលក់បង្គាក្រោមតម្លៃសមរម្យនោះ ដែលធ្វើឱ្យក្រុមហ៊ុនមិនជាប់គោលដៅពន្ធប្រឆាំងការលក់បង្ខូចតម្លៃ។
ផ្ទុយទៅវិញ ក្រុមហ៊ុននាំចេញបង្គា STAPIMEX បានរងនូវអត្រាពន្ធនេះខ្ពស់រហូតទៅដល់ ៣៥,២៩ ភាគរយ។ អត្រាដូចគ្នានេះ ក៏ត្រូវបានអនុវត្តចំពោះក្រុមហ៊ុនចំនួន ២២ ផ្សេងទៀតផងដែរ ទោះបីជាពួកគេមិនរងការស៊ើបអង្កេតដោយផ្ទាល់ក្ដី។

VASEP និងក្រុមហ៊ុនដែលរងផលប៉ះពាល់ទាំងអស់ បានសម្តែងការភ្ញាក់ផ្អើល និងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអត្រាពន្ធបឋមខ្ពស់ខុសពីធម្មតានេះ។ សមាគមបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្នុងរយៈពេល ១៩ ឆ្នាំ ដែលវៀតណាមបានចូលរួមក្នុងការត្រួតពិនិត្យផ្នែករដ្ឋបាលសម្រាប់ករណីប្រឆាំងការលក់បង្ខូចតម្លៃ គ្មានក្រុមហ៊ុនណាមួយដែលទទួលពន្ធបឋមដល់ ២ ខ្ទង់ទេ»។
VASEP និងសហគ្រាសពាក់ព័ន្ធសង្ស័យថា មានកំហុស ឬការយល់ច្រឡំក្នុងលទ្ធផលស៊ើបអង្កេតរបស់ DOC។ សមាគមបានលើកឡើងថា ទោះមានការស៊ើបអង្កេតបន្តទៀត សេចក្តីប្រកាសចុងរបស់ DOC បានធ្វើឱ្យក្រុមហ៊ុននាំចូលទៅអាមេរិកជួបបញ្ហា បង្អាក់ផែនការពាណិជ្ជកម្ម និងរង្គោះរង្គើទំនុកចិត្តរបស់អ្នកចិញ្ចឹមបង្គាវៀតណាម ចំពេលដែលប្រទេសនេះប្រឈមមុខនឹងការដំឡើងពន្ធគយបដិការខ្ពស់ ៤៦ ភាគរយ រួចហើយ។
គួរគូសបញ្ជាក់ថា វៀតណាមគឺជាអ្នកផ្គត់ផ្គង់បង្គាក្លាសេធំជាងគេទី ៤ ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីឥណ្ឌា អេក្វាឌ័រ និងឥណ្ឌូណេស៊ី ដោយតម្លៃនៃការនាំចេញមានប្រមាណ ៦៩១ លានដុល្លារ កាលពីឆ្នាំមុន។

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា