កីឡា
សិស្សចម្បង Ronaldo សរសើរយុវជន Lamine Yamal ជាកីឡាករដ៏អស្ចារ្យ
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានលើកសរសើរពីយុវជនវ័យក្មេងរបស់ អេស្ប៉ាញ Lamine Yamal ជាកីឡាករ ដែលមានទេពកោសល្យដ៏អស្ចារ្យ។

បន្ទាប់ពី ព័រទុយហ្គាល់ យកឈ្នះលើ អេស្ប៉ាញ ៥-៣ នៅវគ្គបាល់ប៉េណាល់ទីកាត់សេចក្តី ១១ ម៉ែត្រ ក្រោយបញ្ចប់ ១២០ នាទីស្មើគ្នា ២-២ នៅវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League កាលពីយប់មិញ ត្រូវនឹងយប់រំលងអាធ្រាត្រឈានចូល ចន្ទ ទី ៩ ខែ មិថុនា ឆ្នាំ ២០២៥ ស្រាប់តែ Ronaldo បានបង្ហាញទស្សនៈសុទិដ្ឋិនិយមជាខ្លាំងលើអនាគតរបស់ Yamal។ រូបគេបានចាត់ទុកខ្សែប្រយុទ្ធវ័យ ១៧ ឆ្នាំរូបនេះ ជាកីឡាករមានទេពកោសល្យយ៉ាងអស្ចារ្យ ហើយជឿជាក់ថា នាពេលអនាគត Yamal នឹងឈ្នះពានយ៉ាងច្រើននៅក្នុងអាជីពរបស់គេ។

ថ្លែងនៅក្នុងកិច្ចសម្ភាសមួយ ក្រោយបញ្ចប់ការប្រកួត Ronaldo បានលើកឡើងថា៖ «គាត់មានអាយុត្រឹម ១៧ ឆ្នាំប៉ុណ្ណោះ ហើយគាត់កំពុងបង្ហាញនូវទេពកោសល្យសឹងមិនគួរឱ្យជឿរួចទៅហើយ។ គាត់នឹងឈ្នះពានជាច្រើន ទាំងពានលក្ខណៈក្រុម និងឯកត្តជន។ គាត់គឺជាបាតុភូតមួយ ដែលទើបលេចឡើង ប៉ុន្តែយើងត្រូវតែទុកពេលឱ្យគាត់។ នោះជាអ្វីដែលខ្ញុំស្នើសុំ។ គាត់មានអាជីពដ៏វែងឆ្ងាយទៀតនៅចំពោះមុខ។ ខ្ញុំប្រាកដថា គាត់នឹងឈ្នះពាន Nations League ជាច្រើនដង»។
គួរឱ្យដឹងថា ស្ថិតនៅក្នុងវ័យត្រឹម ១៧ ឆ្នាំ Yamal បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យជាមួយក្រុម Barcelona និងជម្រើសជាតិ អេស្ប៉ាញ។ នៅ Barcelona រដូវកាលនេះ រូបគេបានឈ្នះពាន La Liga ១, Copa del Rey ១ និងពាន Spanish Super Cup ១។ ចំណែកនៅ អេស្ប៉ាញ វិញ កាលពីឆ្នាំ ២០២៤ រូបគេបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យក្រុមគោជល់ឈ្នះជើងឯកទ្វីបអឺរ៉ុប Euro ២០២៤៕



ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Barca Universal
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


