ព័ត៌មានអន្ដរជាតិ
ចិន និងអាមេរិក បន្តចរចាពាណិជ្ជកម្ម ដោយផ្ដោតលើការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន
សហរដ្ឋអាមេរិក និងចិន គ្រោងនឹងបន្តការចរចារពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពតានតឹង ដោយនឹងផ្ដោតលើការរឹតត្បឹតការចេញរ៉ែកម្ររបស់ចិន ដែលបង្កក្ដីបារម្ភសម្រាប់វិស័យបច្ចេកវិទ្យាទំនើបទូទាំងសកល ក្រោយមេដឹកនាំរវាងប្រទេសទាំង២ និយាយគ្នាតាមទូរស័ព្ទកាលពីសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ភាគីទាំង ២ បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការរំលោភលើកិច្ចព្រមព្រៀងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលខ្លួនបានព្រមព្រៀងគ្នាលើការទម្លាក់ពន្ធពីអត្រាខ្ពស់កប់ពពករៀងៗខ្លួននៅខែឧសភា។
នៅសប្ដាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានឆ្លើយឆ្លងទូរស័ព្ទគ្នា ទាំងបាននិយាយអំពីសារៈសំខាន់នៃលំហូររ៉ែកម្រ ដែលចិនរឹតត្បឹតការនាំចេញដើម្បីឆ្លើយតបនឹងគោលនយោបាយពន្ធគយរបស់លោក ត្រាំ។
ចំពោះកិច្ចប្រជុំបន្ទាប់នៅទីក្រុងឡុងដ៍នាថ្ងៃចន្ទនេះ លោក ត្រាំ បានរំពឹងថា វានឹងប្រព្រឹត្តទៅ «យ៉ាងល្អ»។
កាលពីថ្ងៃសៅរ៍ថា ចិនបានអនុម័តលើពាក្យស្នើសុំការនាំចេញរ៉ែកម្រមួយចំនួន ប៉ុន្តែមិនបានបញ្ជាក់ថាវាពាក់ព័ន្ធជាមួយប្រទេសណា ឬឧស្សាហកម្មអ្វីនោះទេ។
ចិនរួមចំណែក ៩០ ភាគរយ លើការផលិតរ៉ែកម្ររបស់ពិភពលោក ដែលរ៉ែទាំងនោះត្រូវបានគេប្រើប្រាស់ក្នុងឧស្សាហកម្មការពារជាតិ អវកាស ឈីប រថយន្តអគ្គិសនី ថាមពល និងអេឡិចត្រូនិកជាដើម។ បើតាមរ៉យទ័រ សហរដ្ឋអាមេរិកមានអណ្តូងរ៉ែកម្រតែមួយគត់ ហើយការផ្គត់ផ្គង់ភាគច្រើនគឺមកពីប្រទេសចិន។

ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៅសេតវិមានអាមេរិក លោក Kevin Hassett បាននិយាយកាលពីថ្ងៃអាទិត្យក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ CBS ថា៖ «យើងចង់ឱ្យរ៉ែកម្រ រ៉ែម៉ាញ៉េទិកដែលមានសារៈសំខាន់សម្រាប់[ផលិតកម្ម]ទូរស័ព្ទដៃ និងអ្វីៗផ្សេងទៀត មានលំហូរដូចមុនដើមខែមេសា ហើយយើងមិនចង់ឱ្យព័ត៌មានលម្អិតបច្ចេកទេសណាមួយ ធ្វើឱ្យលំហូរនោះយឺតយ៉ាវ»។
គួរគូសបញ្ជាក់ថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានផ្ទុះឡើងនៅឆ្នាំនេះ ក្រោយលោក ត្រាំ ដំឡើងពន្ធលើទំនិញចិន ដែលជំរុញឱ្យមានការសងសឹកពីចិនវិញ។ ខណៈកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវមានគោលបំណងត្រួសត្រាយផ្លូវសម្រាប់ការកាត់បន្ថយភាពតានតឹង ការពិភាក្សាទ្វេភាគីបានបន្តធ្លាក់ទៅក្នុងបញ្ហាជាបន្តបន្ទាប់ រួមទាំងក្រោយពេលដែលសហរដ្ឋអាមេរិកហាមឃាត់ទិដ្ឋាការសិស្សចិន។
ចិនរួមចំណែក ៩០ ភាគរយ លើការផលិតរ៉ែកម្ររបស់ពិភពលោក ដែលរ៉ែទាំងនោះត្រូវបានគេប្រើប្រាស់ក្នុងឧស្សាហកម្មការពារជាតិ អវកាស ឈីប រថយន្តអគ្គិសនី ថាមពល និងអេឡិចត្រូនិកជាដើម។ បើតាមរ៉យទ័រ សហរដ្ឋអាមេរិកមានអណ្តូងរ៉ែកម្រតែមួយគត់ ហើយការផ្គត់ផ្គង់ភាគច្រើនគឺមកពីប្រទេសចិន។
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


