ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់នៅមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសជប៉ុន បង្កឱ្យយោធា៤នាក់របួស
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមិថុនា សមាជិក៤នាក់នៃកងកម្លាំងស្វ័យការពារជប៉ុន (SDF) បានរងរបួសនៅក្នុងការផ្ទុះមួយនៅឯកន្លែងផ្ទុកអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងមូលដ្ឋានទ័ពអាកាស Kadena ជាមូលដ្ឋានហ្វឹកហាត់យោធាដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅកោះ Okinawa ប្រទេសជប៉ុន។

យោងតាមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យ លោក Akira Kamiunten ការផ្ទុះបានកើតឡើង ខណៈពេលដែលកងកម្លាំង SDF កំពុងសម្អាតច្រែះចេញពីវត្ថុដែលមិនស្គាល់អត្តសញ្ញាណ ដើម្បីវាយតម្លៃថាតើ វាជាគ្រាប់បែកដែរឬទេ។ កងកម្លាំងទាំង៤នាក់នោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ទោះបីជារបួសរបស់ពួកគេមិនគំរាមកំហែងដល់អាយុជីវិតក៏ដោយ។
ឧបទ្ទវហេតុនេះគូសបញ្ជាក់អំពីបញ្ហាប្រឈមសុវត្ថិភាពដែលកំពុងបន្តទាក់ទងនឹងសំណល់ពីសង្គ្រាមលោកលើកទី២នៅOkinawa ជាកន្លែងដែលសំណល់នៃគ្រាប់បែកសម័យសង្គ្រាមនៅតែបន្តរកឃើញ។ កោះ Okinawa ដែលជាអតីតសមរភូមិដែលជាងមួយភាគបួននៃចំនួនប្រជាជនស៊ីវិលបានបាត់បង់ជីវិតក្នុងឆ្នាំ ១៩៤៥ នៅតែជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់យោធាសហរដ្ឋអាមេរិក។
ទោះបីជា ការកាន់កាប់របស់សហរដ្ឋអាមេរិកបានបញ្ចប់នៅឆ្នាំ ១៩៧២ ក៏ដោយ ក៏តំបន់នេះនៅតែជាទីតាំងប្រហែល ៧០% នៃមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសជប៉ុន និងជាងពាក់កណ្តាលនៃទាហានអាមេរិកចំនួន ៥០០០០ នាក់ដែលឈរជើងនៅក្នុងប្រទេសជប៉ុន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


