ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកសំបុកមាន់នៅលើកំណាត់ផ្លូវ ៦០៨
អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យ និងធ្វើការជួសជុលជង្ហុកសំបុកមាន់លើកំណាត់ផ្លូវ ៦០៨ ដែលមានទឹកដក់ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេសនៅពេលយប់មើលមិនឃើញជង្ហុក បណ្ដាលឲ្យដួល។

ជាក់ស្ដែង លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌទួលគោក ចុះពិនិត្យ និងជួសជុលជង្ហុកសំបុកមាន់ធំ ចំនួន ០២ ទីតាំង និងទីតាំងតូចៗ មួយចំនួនទៀត ស្ថិតនៅផ្លូវលេខ ៦០៨ ក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី ០២ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្ការគ្រោះថ្នាក់ជាយថាហេតុជូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ។

គួររំលឹកផងដែរថា បើតាម លោក វណ្ណា ជាប្រជាពលរដ្ឋរស់នៅលើកំណាត់ផ្លូវខាងលើ បានលើកឡើងថា ជង្ហុកទាំងនេះ ដំបូងឡើយ មានបន្តិចបន្តួចនោះទេ តែដោយសារអាជ្ញាធរមិនជួសជុលទុកឲ្យជង្ហុកទាំងនោះទៅជាធំទៅៗ ពេលខ្លះម្ចាស់ផ្ទះបានយកកម្ទេចថ្មមកចាក់បំពេញជង្ហុក ជៀសវាងមានអ្នកធ្វើដំណើរជិះធ្លាក់ជង្ហុកគ្រោះថ្នាក់ជាយថាហេតុ។

ជាចុងក្រោយ អាជ្ញាធរខណ្ឌទួលគោក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមិនត្រូវបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ៕
អត្ថបទ ៖ ម៉េង


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


