សន្តិសុខសង្គម
បង្ក្រាបភោជនីយដ្ឋាន និងខារ៉ាអូខេ ដាយមិនស្តារ ទួលពង្រ ឃាត់ខ្លួនមនុស្សប្រុសស្រី១២១នាក់ ពាក់ព័ន្ធករណីបង្កប់សេវាកម្មផ្លូវភេទ
កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន និងខារ៉ាអូខេយីហោ ដាយមិនស្តារ ទួលពង្រ ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប១២១នាក់ ពាក់ព័ន្ធករណីបង្កប់សេវាកម្ម អាជីវកម្មផ្លូវភេទ កេងប្រវញ្ចលើស្ត្រីនិងកុមារ។ ក្នុងចំណោមមនុស្សទាំង១២១នាក់ កម្លាំងជំនាញបានរកឃើញមានអនីតិជន១៤នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ក្រោមការសម្របសម្រួលពីលោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្បាលដី៥៧៦ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី៩មិថុនា នេះថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែង កម្លាំងជំនាញបានឆែកឆេរនៅចំពោះមុខតំណាងម្ចាស់ទីតាំង រកឃើញមនុស្សចំនួន១២១នាក់ (ស្រី១០៤នាក់ និងប្រុស១៧នាក់) ក្នុងនោះរកឃើញមានអនីតិជន១៤នាក់។ ក្រោយពីឃាត់ខ្លួន កម្លាំងជំនាញបានបញ្ជូនមនុស្សប្រសីទាំង១២១នាក់ ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តនីតិវិធី៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


