ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសត្រៀមធ្វើសង្គ្រាមជាមួយ ចិន
ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាអាមេរិកលោក Michael McCaul បានប្រាប់ Fox News កាលពីថ្ងៃសៅរ៍ទី០៨ខែមេសាថា សភាអាមេរិក នឹងអនុញ្ញាតឲ្យមានការប្រឈមមុខផ្នែកយោធាដោយផ្ទាល់ជាមួយប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង បើកការវាយប្រហារកោះតៃវ៉ាន់មែន។

លោក McCaul និយាយថា សមាជិកសភាអាមេរិក នឹងយល់ព្រមឲ្យកងទ័ពធ្វើសង្គ្រាម បើសិនប្រជាជននៅសហរដ្ឋអាមេរិកគាំទ្រវិធានការនេះ។ លោកលើកឡើងថា “ប្រសិនបើចិនវាយលុកតៃវ៉ាន់ រឿងនេះនឹងត្រូវយកមកពិភាក្សាដោយសភា និងជាមួយប្រជាជនអាមេរិក។ ប្រសិនបើប្រជាជនអាមេរិកគាំទ្ររឿងនេះ នោះសភានឹងធ្វើតាម”។
ទោះបីជាយ៉ាងណាក៏ដោយ លោក McCaul ទទូចថា “សង្គ្រាមគ្រាន់តែជាជម្រើសចុងក្រោយប៉ុណ្ណោះ”។ លើសពីនេះ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកទៅទីក្រុងតៃប៉ិ ថាជាមធ្យោបាយមួយដើម្បីកំញើញចិន។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងចិន កាន់តែល្អក់កករ ដោយសារដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីអធិបតេយ្យរបស់ខ្លួន។

មិនតែប៉ុណ្ណឹង ទីក្រុងប៉េកាំង បានប្រឆាំងម្តងហើយម្តងទៀតចំពោះទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក។ ក្រសួងការបរទេសចិនបានព្រមានកាលពីដើមសប្តាហ៍ថា បញ្ហាតៃវ៉ាន់គឺជាបន្ទាត់ក្រហមទី១ ដែលមិនត្រូវឆ្លងកាត់ឡើយក្នុងទំនាក់ទំនងចិន-អាមេរិក។
យ៉ាងណា ទីក្រុងវ៉ាស៊ីនតោន នៅតែប្រកាន់ខ្ជាប់ជាផ្លូវការនូវគោលនយោបាយចិនតែមួយ ប៉ុន្តែសហរដ្ឋអាមេរិកពេញចិត្តនឹងទំនាក់ទំនងក្រៅផ្លូវការយ៉ាងជិតស្និទ្ធជាមួយកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ និងផ្គត់ផ្គង់អាវុធឲ្យ។
ទីក្រុងវ៉ាស៊ីនតោន បានបង្កើនការគាំទ្រផ្នែកយោធាសម្រាប់តៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយបើយោងតាមរបាយការណ៍របស់កាសែត Wall Street Journal, សហរដ្ឋអាមេរិកគ្រោង បង្កើនវត្តមានកងទ័ពរបស់ខ្លួននៅលើកោះនេះពី ៣០នាក់ទៅចន្លោះពី ១០០ ទៅ ២០០នាក់។ កាលពីដើមខែមីនា ក្រសួងការបរទេសអាមេរិក ក៏បានប្រកាសដែរថា ខ្លួននឹងយល់ព្រមលក់សព្វាវុធទៅឲ្យទីក្រុងតៃប៉ិ រួមទាំងគ្រាប់បែកក្នុងតម្លៃ ៦១៩ លានដុល្លារសម្រាប់យន្តហោះចម្បាំង F-16 ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោកស្រី Tsai និយាយផ្គើន ចិន ក្រោយជួបជាមួយប្រធានសភា អាមេរិក
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


