Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា បញ្ជាឲ្យពលរដ្ឋកាស្មៀរ ជម្លៀសចេញជាបន្ទាន់ ឯខាងប៉ាគីស្ថាន អ្នកភូមិរត់ចោលផ្ទះសម្បែង ព្រោះសង្គ្រាម 

បានផុស

នៅ

ប្រទេសឥណ្ឌា បានចេញបញ្ជាឲ្យអាជ្ញាធរនៅក្នុងតំបន់កាស្មៀរ ត្រូវជម្លៀសពលរដ្ឋចេញពីតំបន់មានហានិភ័យគ្រោះថ្នាក់ទៅកាន់ទីសុវត្ថិភាពជាបន្ទាន់បំផុត ព្រោះថា សភាពការណ៍រវាងទីក្រុងញូវដែលីនិងអ៊ីស្លាម៉ាបាដ កាន់តែឡើងកម្លាំងខ្លាំងមិនងាយនឹងចុះត្រជាក់វិញឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ពលរដ្ឋភៀសខ្លួន (រូបថត៖ Reuters)

ពាក់ព័ន្ធរឿងនេះ អភិបាលតំបន់ Jammu & Kashmir លោក Manoj Sinha បានបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥ថា អ្នកភូមិត្រូវតែជម្លៀសទៅកន្លែងសុវត្ថិភាពជាបន្ទាន់ ហើយកុំបារម្ភអំពីស្បៀងអាហារនិងថ្នាំសង្កូវ! ពួកគេនឹងទទួលបាន។ 

ងាកទៅមើលតំបន់កាស្មៀរខាងប៉ាគីស្ថានឯណោះវិញ ពលរដ្ឋនៅទីនោះ ក៏ត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែងរបស់ពួកគេផងដែរ ក្រោយឥណ្ឌាបើកការវាយប្រហារឆ្លងដែន ក្រោមហេតុផល កំណត់គោលដៅលើជំរំភេរវករ។

អភិបាលតំបន់ Jammu & Kashmir លោក Manoj Sinha (រូបថត៖ Getty)

ឥណ្ឌាបានបើកប្រតិបត្តិការយោធា «Sindoor» ដោយកំណត់គោលដៅលើជំរំភេរវករនៅក្នុងទឹកដីប៉ាគីស្ថាន ឆ្លើយតបទៅការបាញ់សម្លាប់អ្នកទេសចរហិណ្ឌូ២៦នាក់ នៅតំបន់កាស្មៀរ កាលពីថ្ងៃទី២២ខែមេសា។

ក្នុងការវាយប្រហារទាំងនោះ ឥណ្ឌាអះអាងថា​បានចាយពេលអស់២៥នាទី ហើយកម្ទេចគោលដៅបានយ៉ាងជោគជ័យ។

កងកម្លាំងនៅកាស្មៀរ (រូបថត៖ PTI)

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានប្តេជ្ញាសងសឹកទៅវិញ តាមពេលវេលានិងទីកន្លែងដែលខ្លួនជ្រើសរើស ដោយហៅការវាយប្រហារនេះថាជា «ទង្វើនៃសង្គ្រាម»។

លើសពីនេះ ប៉ាគីស្ថាន ក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន៥គ្រឿងនិងដ្រូនមួយគ្រឿងផងដែរ ដូចជាយន្តហោះ​ចម្បាំង Rafale ផលិត​ដោយ​បារាំង​ចំនួន៣គ្រឿង, យន្តហោះ​ចម្បាំង MiG-29 មួយ​គ្រឿងនិង​យន្តហោះ​ចម្បាំង SU-30 មួយ​គ្រឿង ចំណែកដ្រូននោះគឺជាប្រភេទ Heron៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម