Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់អាវុធទំនើបបំផុតនិងមានអនុភាព របស់ឥណ្ឌានិងប៉ាគីស្ថាន

បានផុស

នៅ

នៅថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥ ឥណ្ឌាបានបើកប្រតិបត្តិការសងសឹក ចំពោះការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២២ខែមេសានៅតំបន់ កាស្មៀរ ដែលសម្លាប់អ្នកទេសចរហិណ្ឌូ២៦នាក់។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះត្រូវបានឥណ្ឌាដាក់ឈ្មោះថា «Sindoor» ដោយកំណត់គោលដៅលើជំរំភេរវករនៅក្នុងទឹកដីប៉ាគីស្ថាន ប៉ុន្តែបែរជាសម្លាប់ជនស៊ីវិលចំនួន៨នាក់ទៅវិញ។

ដោយសារតែប្រទេសជិតខាងទាំងពីរសុទ្ធតែមានអាវុធនុយក្លេអ៊ែរ ទើបធ្វើឲ្យពិភលោកបារម្ភផ្ទុះសង្គ្រាមធំ។ យ៉ាងណា ក្តៅពីនុយក្លេអ៊ែរ ឥណ្ឌានិងប៉ាគីស្ថាន ក៏មានអាវុធទំនើបៗនិងពោរពេញដោយអនុភាពផ្សេងទៀតផងដែរ។

ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូនអាវុធទំនើបនិងមានអនុភាពទាំង៥ របស់ឥណ្ឌានិងប៉ាគីស្ថាន!

ឥណ្ឌា

១. មីស៊ីលបាលីស្ទិកអន្តរទ្វីប Agni-V ហោះបានចម្ងាយ៥ ៥០០ទៅ៨ ០០០គីឡូម៉ែត្រ ហើយមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចវាយប្រហារគ្រប់កន្លែងនៅប្រទេសចិននិងទ្វីបអឺរ៉ុប ព្រមទាំងផ្នែកខ្លះនៃទ្វីបអាហ្វ្រិកទៀតផង។

មីស៊ីលបាលីស្ទិកអន្តរទ្វីប Agni-V (រូបថត៖ AP)

២. នាវាមុជទឹក SSBN ថ្នាក់ INS Arihant ដើរដោយថាមពលនុយក្លេអ៊ែរ មានទម្ងន់៦ ០០០តោន។ វាបំពាក់ជាមួយមីស៊ីលនុយក្លេអ៊ែរ SLBM ប្រភេទ K-15 (រយៈចម្ងាយ ៧៥០ គីឡូម៉ែត្រ) និង K-4 (រយៈចម្ងាយ ៣ ៥០០គីឡូម៉ែត្រ)។ អ្វីដែលអស្ចារ្យគឺ SSBN អាចលាក់ខ្លួននៅបាតសមុទ្រ គេចពីរ៉ាដាបាន។

នាវាមុជទឹក SSBN (រូបថត៖ Naval News)

៣. មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ដែលផលិតរួមគ្នាដោយឥណ្ឌានិងរុស្ស៊ី។ វាមានល្បឿនលឿនជាងសំឡេង២.៨ទៅ៣ដង ជាមួយរយៈចម្ងាយជាង ៨០០គីឡូម៉ែត្រ។ វាជាមីស៊ីលគ្រូសលឿនជាងគេបំផុតក្នុងចំណោមមីស៊ីលដែលឥណ្ឌាកំពុងដាក់ឲ្យធ្វើប្រតិបត្តិការ ជាមួយសមត្ថភាពបាញ់ចេញបានពីគ្រប់កន្លែងដូចជាដីគោក ដែនអាកាស កប៉ាល់ និងនាវាមុជទឹក។

មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos (រូបថត៖ AP)

៤. យន្តហោះចម្បាំងពហុមុខងារ Rafale ជំនាន់ទី៤​.៥ បំពាក់ជាមួយរ៉ាដា AESA, មីស៊ីល Meteor និង SCALP ព្រមទាំងប្រព័ន្ធធ្វើសង្គ្រាមអាឡិចត្រូនិក។ យន្តហោះនេះ ត្រូវគេទទួលស្គាល់ថា ជាឧត្តមភាពដែនអាកាសល្អផ្តាច់គេនៅក្នុងតំបន់អាស៊ីខាងត្បូង។

យន្តហោះចម្បាំងពហុមុខងារ Rafale (រូបថត៖ Reuters)

៥. ប្រ័ពន្ធការពារដែនអាកាស S-400 Triumf ដែលមានប្រភពដើមពីប្រទេសរុស្ស៊ី។ វាមានសមត្ថភាពចាប់សញ្ញាគោលដៅបានច្រើនក្នុងពេលតែមួយ និងបង្កការគំរាមកំហែងដល់សត្រូវ ហើយវាគឺស្ថិតក្នុងចំណោមប្រព័ន្ធ SAM ដែលទំនើបបំផុតលើពិភពលោក។

ប្រ័ពន្ធការពារដែនអាកាស S-400 Triumf (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

ប៉ាគីស្ថាន

១. មីស៊ីលបាលីស្ទិក Ababeel ដែលមានរយៈចម្ងាយ២ ២០០គីឡូម៉ែត្រ បំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់។ មីស៊ីលនេះត្រូវបានប៉ាគីស្ថានអួតថា ទុកកម្ទេចខែលការពារ BMD និង S-400 របស់ឥណ្ឌា។

មីស៊ីលបាលីស្ទិក Ababeel (រូបថត៖ X)

២. មីស៊ីលគ្រូស Babur ដែលមានសមត្ថភាពបាញ់ចេញពីនាវាមុជទឹក។ វាហោះបានចម្ងាយពី៤៥០ទៅ៧០០គីឡូម៉ែត្រ បំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ។

មីស៊ីលគ្រូស Babur (រូបថត៖ កងទ័ពជើងទឹកប៉ាគីស្ថាន)

៣. មីស៊ីលបាញ់ពីអាកាស Ra’ad-II ដែលមានសមត្ថភាពហោះបាន៦០០គីឡូម៉ែត្រ បំពាក់ជាមួយយន្តហោះ Mirage III ឬ V និង JF-17។ វាអាចបំពាក់ជាមួយអាវុធនុយក្លេអ៊ែរបាន ហើយវាយប្រហារចំគោលដៅច្បាស់ៗ និងចូលជ្រៅក្នុងទឹកដីសត្រូវបាន។

មីស៊ីលបាញ់ពីអាកាស Ra’ad-II (រូបថត៖ Defend Talk)

៤. យន្តហោះចម្បាំងពហុមុខងារ JF-17 Thunder Block III ដែលសហការណ៍ផលិតជាមួយប្រទេសចិន។ វាភ្ជាប់ជាមួយរ៉ាដា AESA និងមីស៊ីល PL-15 មានរយៈចម្ងាយ ២០០គីឡូម៉ែត្រ។ យន្តហោះនេះ ត្រូវគេឲ្យឈ្មោះថា «ស្តេចលើអាកាស» ដោយសារតែភាពខ្លាំងរបស់វា។

យន្តហោះចម្បាំងពហុមុខងារ JF-17 Thunder Block III (រូបថត៖ Military Watch)

៥. ប្រព័ន្ធបាញ់រ៉ុកកែត Fatah-II ដែលមានរយៈចម្ងាយ១២០គីឡូម៉ែត្រ ភ្ជាប់ជាមួយ GPS និងInertial។ វាអាចជួយប្រយុទ្ធនៅក្នុងសមរភូមិនិងអាចដាក់ពង្រាយក្នុងល្បឿនដ៏លឿន៕

ប្រព័ន្ធបាញ់រ៉ុកកែត Fatah-II (រូបថត៖ Defence Security Asia)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប៉ាគីស្ថាន បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៥ វិនាទី មុន

សង្គ្រាម​ធំៗ​ចំនួន​បួន​លើក ធ្លាប់​កើត​ឡើង​នៅ​តំបន់​កាស្មៀរ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋបាលខណ្ឌកំបូល ដាក់គ្រឿងចក្រឈូសឆាយកិនបង្ហាប់ផ្លូវជង្ហុកសំបុកមាន់ សម្រួលការធ្វើដំណើរប្រជាពលរដ្ឋ

ព័ត៌មានជាតិ៥ នាទីutes មុន

សម្ដេចធិបតី៖ ច្រើនឆ្នាំមកនេះ នគរបាលជាតិចូលរួមទប់ស្កាត់កុំឱ្យរបបប៉ុលពតវិលមកវិញ និងការការពារសន្តិសុខផ្ទៃក្នុង

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មកស្គាល់អាវុធទំនើបបំផុតនិងមានអនុភាព របស់ឥណ្ឌានិងប៉ាគីស្ថាន

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រុមហ៊ុនឥណ្ឌូណេស៊ី ចាប់អារម្មណ៍ការវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ប៉ាគីស្ថាន បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សន្តិសុខសង្គម២១ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

សន្តិសុខសង្គម២៤ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម