ព័ត៌មានអន្ដរជាតិ
ជប៉ុនលុបចោលជើងហោះហើរ និងផ្លូវដែក ខណៈព្យុះទីហ្វុង Ampilនឹងវាយប្រហារតូក្យូ
ព្យុះទីហ្វុង Ampil បានបោកបក់ខិតជិតមកដល់ទីក្រុងTokyoដែលជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលជើងហោះហើររាប់រយរួមទាំងការដឹកជញ្ជូនតាមផ្លូវដែកក៏ត្រូវបានប្រកាសផ្អាក។

ព្យុះទីហ្វុងដែលទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ឱ្យឈ្មោះ«Ampil» ត្រូវបានចាត់ថាជាព្យុះមានឥទ្ធិពលខ្លាំងបំផុត ស្ថិតនៅចម្ងាយប្រហែល៦៩០គីឡូម៉ែត្រពីឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន គិតត្រឹមម៉ោង៩ព្រឹក ម៉ោងនៅប្រទេសជប៉ុន ហើយវាបានបង្កើនឥទ្ធិពលឆ្ពោះទៅកាន់ទីក្រុងតូក្យូនិងតំបន់ជុំវិញ។ បើតាម JMA ព្យុះទីហ្វុងAmpil បានបក់បោកក្នុងល្បឿន៣៥ម៉ែត្រក្នុងមួយវិនាទី ដោយមានខ្យល់បក់ខ្លាំងបំផុត៥០ម៉ែត្រក្នុងមួយវិនាទី។
មន្ត្រី JMA បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«ជាមួយនឹងព្យុះទីហ្វុងនេះខិតជិតមក យើងជំរុញឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ការពារព្យុះ រលកខ្ពស់ និងភ្លៀងធ្លាក់ខ្លាំង»។ ក្នុងនោះក្រុមហ៊ុន Japan Airlines គ្រោងនឹងលុបចោលជើងហោះហើរក្នុងស្រុកចំនួន១៩១ និងជើងហោះហើរអន្តរជាតិចំនួន២៦ ដែលភាគច្រើនពួកគេចាកចេញ ឬមកដល់អាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ នៅថ្ងៃសុក្រ។

ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ធំមួយទៀត ANA ក៏បានប្រកាសថា ខ្លួននឹងលុបចោលជើងហោះហើរក្នុងស្រុកចំនួន២៨០ដែលត្រូវបានគ្រោងទុកសម្រាប់ថ្ងៃសុក្រ ដែលប៉ះពាល់ដល់អ្នកដំណើរជាង ៦០០០០ នាក់។ ចំណែកផ្លូវដែកជប៉ុន Central Japan Railway នឹងលុបចោលសេវាកម្មរថភ្លើងShinkansenទាំងអស់រវាងទីក្រុងតូក្យូ និងតំបន់ឧស្សាហកម្មកណ្តាលនៃទីក្រុងNagoyaរបស់ប្រទេសជប៉ុននៅថ្ងៃសុក្រ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


