ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីកសិកម្មជប៉ុន លាលែងតំណែង គ្រាន់និយាយថា៖ លោកមិនដែលទិញអង្ករទេ គ្រាន់តែអ្នកគាំទ្រឲ្យ យកមកហូបមិនអស់ផង
រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន Taku Eto បានសម្រេចលាលែងតំណែង បន្ទាប់ពីបង្កឲ្យមានកំហឹងជាសាធារណៈ ដោយគ្រាន់តែនិយាយថា៖ លោកមិនដែលទិញអង្ករទេ គ្រាន់តែអង្ករដែលអ្នកគាំទ្ររបស់លោកឲ្យ យកមកហូបមិនអស់ផង ហើយថែមទាំងអាចយកលក់បានទៀត។

លោក Eto ថ្លែងបែបនេះក្នុងសុន្ទរកថានៅទីក្រុង Saga កាលពីថ្ងៃអាទិត្យទី១៨ខែឧសភាឆ្នាំ២០២៥ ដែលបង្កឲ្យមានការរិះគន់ទាំងពីសំណាក់គណបក្សប្រឆាំងនិងគណបក្សកាន់អំណាច ក៏ដូចជាសាធារណៈជនផងដែរ ស្របពេលតម្លៃម្ហូបអាហារកំពុងកើនឡើងខ្ពស់។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដាក់ពាក្យសុំលាលែង លោក Eto និយាយថា «ខ្ញុំបានសួរខ្លួនឯងថា តើសមទេដែលត្រូវបន្តកាន់តំណែងនៅក្រសួង ក្នុងពេលដែលតម្លៃអង្ករកំពុងថ្លៃបែបនេះ? ខ្ញុំក៏គិតឃើញថា មិនសមទេ!។ ជាថ្មីម្តងទៀត ខ្ញុំសូមអភ័យទោសដល់ប្រជាពលរដ្ឋ ដែលខ្ញុំនិយាយមិនសមរម្យក្នុងនាមជារដ្ឋមន្ត្រី ទាំងដែលពេលពួកគាត់ កំពុងជួបបញ្ហាតម្លៃអង្ករឡើងថ្លៃ»។
លោក Eto ក្លាយជារដ្ឋមន្ត្រីកសិកម្មកាលពីខែវិច្ឆិកាឆ្នាំមុន ប៉ុន្តែឥឡូវ បុរសអាយុ៦៤ឆ្នាំរូបនេះ ក្លាយជារដ្ឋមន្ត្រីទី១ក្នុងជួរគណៈរដ្ឋមន្ត្រីរបស់ Shigeru Ishiba ដែលបានលាលែងពីតំណែង ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុនឡើងកាន់អំណាចកាលពីខែតុលាឆ្នាំ២០២៤។

ក្រោយការលាលែងនេះ អតីតរដ្ឋមន្ត្រីបរិស្ថាន Shinjiro Koizumi នឹងត្រូវចូលកាន់តួនាទីរបស់លោក Eto ជាបណ្តោះអាសន្នសិន។
សូមជម្រាបថា សម្តីលោក Eto កើតឡើងភ្លាមៗបន្ទាប់ពីក្រសួងកសិកម្ម សម្រេចបញ្ចេញអង្ករបន្ថែមពីស្តុកគ្រាអាសន្នរហូតដល់ខែកក្កដា ដោយសង្ឃឹមថា ចំណាត់ការនេះនឹងធ្វើឲ្យតម្លៃអង្ករធ្លាក់ចុះ ក្រោយតម្លៃហក់ឡើងទ្វេគុណ បើធៀបនឹងឆ្នាំមុន។
ម្យ៉ាងរឿងនេះកើតឡើង មុនការបោះឆ្នោតសភាជាន់ខ្ពស់ដ៏សំខាន់ក្នុងខែកក្កដា ចំពេលអត្រាគាំទ្ររបស់គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច កំពុងធ្លាក់ចុះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អត្រាកំណើតនៅជប៉ុនធ្លាក់ដល់កម្រិតទាបំផុតជាប្រវត្តិសាស្ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


