សុខភាព
មកដឹងពីអាការៈអ្នកជំងឺតម្រងនោមក្រោយលាងឈាម មានជួបផលលំបាកអ្វីខ្លះ?
តម្រងនោមធម្មតាមានតួនាទី លាងសំអាតឈាមរបស់យើង និងបញ្ចេញទឹកដែលលើសពីក្នុងខ្លួនយើង ក្នុងសភាពជាទឹកនោម។ វាផលិតសារធាតុមួយចំនួន ដែលបំពេញតម្រូវការក្នុងខ្លួនយើង។ លាងឈាម គឺជំនួសតួនាទីខ្វះរបស់តម្រងនោម នៅពេលដែលវាលែងដំណើរការ។ ការលាងឈាមមាន ២ប្រភេទគឺ លាងឈាមតាមសរសៃ និងតាមស្រោមពោះ។ ក្នុងប្រធានបទនេះយើងលើកយកតែការលាងឈាមតាមសរសៃមកនិយាយ។
១) តើនៅពេលណាត្រូវការលាងឈាម?
គឺនៅពេលដែលតម្រងនោម មិនអាចបញ្ចេញជាតិពុល និងទឹកពីសារពាង្គកាយយើងបាន។ វាធ្វើឡើងនៅពេលដែលតួនាទីតម្រងនោមនៅសល់ តិចជាង ១០ ទៅ ១៥%។ អ្នកជំងឺអាចមានរោគសញ្ញាដូចជា ក្អួតចង្អោរ ហើម អស់កម្លាំង។ ពេលខ្លះអ្នកជំងឺមិនទាន់មានរោគសញ្ញាទេ ប៉ុន្តែមានការកើនឡើងនូវជាតិពុលក្នុងឈាម ដូច្នេះហើយមានតែគ្រូពេទ្យទេទើបអាចប្រាប់បានថាពេលណាត្រូវលាងឈាម។
២) តើការលាងឈាមដំណើរការដូចម្តេច?
ម៉ាស៊ីនលាងឈាម និងឧបករណ៍ចម្រោះ (ឬហៅថាតម្រងនោមសិប្បនិម្មិត) = Dialyseur ត្រូវបានប្រើដើម្បីសំអាតឈាមអ្នកជំងឺ។ ដើម្បីយកឈាមបញ្ចូលក្នុងតម្រងនោមសិប្បនិម្មិតបាន គ្រូពេទ្យត្រូវចាក់ម្ជុលចូលក្នុងសរសៃឈាមដែលត្រៀមទុកនៅនឹងដៃ (Fistule artéro-veinease) ឬក្នុងករណីបន្ទាន់ គ្រូពេទ្យត្រូវចាក់តាមសរសៃឈាមធំនៅ ត្រង់ក ឬក្រលៀន (Cathéter central)។
៣) តើការលាងឈាមម្តងៗ មានរយៈពេលប៉ុន្មានម៉ោង?

ជាទូទៅ ការលាងឈាមប្រព្រឹត្តទៅ ៣ដងក្នុងមួយសប្តាហ៍ហើយម្តងៗ រយៈពេល ៤ម៉ោង។
៤) តើអ្នកជំងឺត្រូវមានរបបអាហារពិសេសណាមួយឬទេ?
អ្នកជំងឺត្រូវមានរបបអាហារផ្សេងពីមនុស្សទូទៅ។ វាជារបបអាហារដែលមាន proteins ខ្ពស់ តែមានកម្រិតប៉ូតាស្យូម ហ្វូសហ្វ័រ និងសូដ្យូមទាប។ ការទទួលទានទឹកត្រូវបានតម្រូវឲ្យកាត់បន្ថយ។

៥) តើការលាងឈាមព្យាបាលឲ្យជាជំងឺតម្រងនោមឬទេ?
ករណីខ្លះនៃការខ្សោយតម្រងនោមស្រួចស្រាវ ការលាងឈាមត្រូវការតែរយៈពេលខ្លីប៉ុណ្ណោះ រហូតដល់តម្រងនោមដំណើរការឡើងវិញ។
ប៉ុន្តែចំពោះការខ្សោយតម្រងនោមរ៉ាំរ៉ៃ ការលាងឈាមត្រូវធ្វើមួយជីវិតលុះត្រាតែអ្នកជំងឺមានលទ្ធភាពអាចប្តូរតម្រងនោមបាន។
៦) តើអ្នកជំងឺអាចធ្វើទុក្ខដូចម្តេចខ្លះក្នុងពេលលាងឈាម?
– ការឈឺនៅកន្លែងចាក់ម្ជុល ប៉ុន្តែអ្នកជំងឺភាគច្រើននឹងទម្លាប់បាននៅពេលក្រោយៗទៀត។
-រោគសញ្ញាផ្សេងៗទៀតដូចជា៖ រមូលក្រពើ ឈឺក្បាល ចង្អោរ វិលមុខ ចុះសម្ពាធឈាម ។ល។

៧) តើអ្នកជំងឺលាងឈាមអាចបន្តធ្វើការបានទៀតឬទេ?
ភាគច្រើននៃអ្នកជំងឺលាងឈាម អាចបន្តធ្វើការជាធម្មតាវិញបាន បន្ទាប់ពីគាត់ទម្លាប់ខ្លួនមួយរយៈខ្លីទៅនឹងការលាងឈាមនេះ។
ប្រសិនបើការងារគាត់ជាប្រភេទប្រើកម្លាំងពលកម្មធ្ងន់ ជាទូទៅគាត់ត្រូវប្តូរការងារនេះ។
៨) តើអ្នកជំងឺត្រូវផ្លាស់ប្តូរទម្លាប់នៃការរស់នៅដូចម្តេចខ្លះ?

ក្រៅពីការប្រែប្រួលលើរបបអាហារ អ្នកជំងឺត្រូវមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីលាងឈាមឲ្យបានទៀងទាត់តាមកម្មវិធីណាត់ជួបរបស់វេជ្ជបណ្ឌិតជំនាញ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មានជំងឺកង្វះគ្រាប់ឈាមក្រហម អាចបង្កឲ្យអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន



