សន្តិសុខសង្គម
សកម្មភាពបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានី មិនទាន់បញ្ចប់នៅឡើយ
គិតមកដល់ថ្ងៃទី១៨កុម្ភៈនេះ សកម្មភាពនៃការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពបាញ់នៅឡើយ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ជំងឺគ្រុនឈាម ខណៈដែលជំងឺនេះតែងតែតាមយាយីសុខភាពប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨កុម្ភៈនេះថា គិតមកដល់ពេលនេះ អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សកម្មភាពនៃការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពបាញ់ទៅវិញទៅមក ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម។

លោកស្រី ដោ សម្ផស្ស បានបន្តថា អាជ្ញាធរខណ្ឌទាំង១៤ ក្រោមការសហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាល បានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសយ៉ាងមមាញឹក ពោលគឺមិនទាន់បានសម្រាកនៅឡើយទេ។ នេះជាការគិតគូររបស់លោក ឃួង ស្រេង ចំពោះសុខភាពសាធារណៈប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា កាលពីដើមខែមករា ឆ្នាំ២០២៥ កន្លងមក លោក ឃួង ស្រេង បានណែនាំ ឱ្យអាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសក្នុងជុំទី១ ហើយកាលពីថ្ងៃ០៨កុម្ភៈ ឆ្នាំ២០២៥ លោកអភិបាល ក៏បានណែនាំឱ្យបើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសក្នុងជុំទី២ទៀត ដោយសារ មើលឃើញថា មូស បានកើតមានឡើងវិញ និងមានចំនួនច្រើន ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋបន្តទៀត។

គួរបញ្ជាក់បន្ថែមថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសលើកទី១ បានបញ្ចប់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយប្រើប្រាស់រយៈពេលបាញ់ចំនួន១៦ថ្ងៃ។ ចំណែកជុំទី២នេះ បានអនុវត្តកាលពីថ្ងៃ០៨កុម្ភៈ ឆ្នាំ២០២៥ ដោយបង្វែរការបាញ់ថ្នាំសម្លាប់មូស មកចូលក្នុងផ្ទះប្រជាពលរដ្ឋវិញ ដើម្បីសម្លាប់មូសគ្រប់ប្រភេទនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ កាត់បន្ថការព្រួយបារម្ភរបស់បងប្អូនដោយសារតែកាលពីជុំទី១ ក្រុមការងារចុះបាញ់ថ្នាំមូសបានបាញ់នៅខាងក្រៅផ្ទះពោលគឺបាញ់នៅតាមប្រឡាយ លូ និងតាមព្រៃប៉ុណ្ណោះ ហើយសម្មភាពនេះ មកដល់ថ្ងៃទី១៨កុម្ភៈនេះ មិនទាន់បានបញ្ចប់នូវឡើយទេ៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


