សុខភាព
ដោយសារមូលហេតុទាំងនេះហើយ ទើបមិនគួរ ញីភ្នែកផ្ដេសផ្ដាស
ការញីភ្នែកជះឥទ្ធិពលមិនល្អដល់សុខភាពភ្នែក ហើយវាក៏អាចបង្កជាការរលាក ក្រហម ឆ្លងមេរោគ និងការរងរបួសភ្នែកជាដើម។ ពិតណាស់ ក្រៅពីជាតិពុល និងការហត់នឿយ ជាទូទៅនៃភ្នែក ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិករយៈពេលយូរ ក៏អាចធ្វើឲ្យភ្នែករបស់យើងរមាស់ផងដែរ។ កត្តាស្ងួត នឿយហត់ និងក្រហាយភ្នែក សុទ្ធតែធ្វើឲ្យគ្នាយើងញីភ្នែកដោយមិនដឹងខ្លួន។ ដូច្នេះហើយ គ្នាយើងគួរជៀសវាងញីភ្នែកដាច់ខាត បើមិនចង់ប្រឈមនឹងបញ្ហាភ្នែកខាងក្រោមនេះ។

១. ហានិភ័យនៃការរងរបួស និងបញ្ហាជំងឺរ៉ាំរ៉ៃ
ក្នុងករណីដែលគ្នាយើងញីភ្នែកខ្លាំងៗ ឬញឹកញាប់ វាអាចបណ្ដាលឲ្យយើងរងរបួស និងវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ដូចជាជំងឺដុំលើភ្នាសពាសកែវភ្នែក(keratoconus)។ យោងតាមការស្រាវជ្រាវបានចុះផ្សាយក្នុងទស្សនាវដ្ដីអន្តរជាតិនៃជំងឺភ្នែកបានបង្ហាញថា ការញីភ្នែកអាចនាំឲ្យស្ដើងស្រទាប់ភ្នែក ហើយកម្រិតនៃការប៉ះពាល់ក៏អាស្រ័យលើកម្លាំងដែលយើងញីភ្នែកដូចគ្នា។
២. អាចបណ្ដាលឲ្យឆ្លងមេរោគ ឬអាឡ័កស៊ី
ការឆ្លងមេរោគ ដូចជាភ្នែកក្រហម អាចកើតឡើងដោយសារតែយើងញីភ្នែក ពីព្រោះតែបាក់តេរី ឬវីរុសដែលនៅជាប់ម្រាមដៃរាលដាលនៅពេលដែលយើងញីភ្នែក។ ដូចគ្នានេះដែរ វាក៏អាចបង្កជាអាលែកហ្ស៊ី និងអាចនាំឲ្យយើងញីភ្នែកកាន់តែខ្លាំងថែមទៀត។

៣. ការរលាក និងក្រហាយ
ការប្រមូលផ្ដុំធូលី ក្រោយញ៉ាំអាហារ អាចនាំឲ្យមេរោគរាលដាលពីម្រាមដៃទៅដល់ភ្នែក។ កង្វះអនាម័យក៏អាចបង្កជាការរលាក និងក្រហាយដោយសារតែការញីភ្នែកនេះដែរ ហើយវាថែមទាំងធ្វើឲ្យយើងរមាស់ និងក្រហមភ្នែកទៀតផង៕
ចុចអាន៖មីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ខុសគ្នា ឬដូចគ្នាបែបណា?
ចុចអាន៖វេជ្ជបណ្ឌិត ណែនាំវិធីព្យាបាលភ្នែកស្ងួត ដោយប្រើថ្នាំបន្តក់ដែលមានសុវត្ថិភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ