សុខភាព
ក្រសួងសុខាភិបាល អំពាវនាវដល់អាណាព្យាបាលត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពភ្នែករបស់កុមារ
ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ និងណែនាំវិធានការ៣ចំណុច ដល់មាតាបិតា អាណាព្យាបាល និងគ្រូបង្រៀនគ្រប់រូប ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពភ្នែករបស់កុមារ ក្នុងចំណោមបញ្ហាសុខភាពអទិភាពសំខាន់ៗដទៃទៀត ដើម្បីអាចជួយកុមារពីបញ្ហាភ្នែកបានទាន់ពេលវេលា។

ក្រសួងចេញការអំពាវនាវនេះ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ក្រោមប្រធានបទ “ស្រឡាញ់សុខភាពភ្នែកកូនអ្នក”។ ស្របពេលជាមួយគ្នានឹងទិវាសុខភាពភ្នែកពិភពលោកនេះ ក្រសួងសុខាភិបាលបានចេញការអំពាវនាវ៣ចំណុចគឺ ទី១ ក្រសួងស្នើដល់ម្តាយឪពុក អាណាព្យាបាល និងគ្រូបង្រៀនគ្រប់រូប ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាពកុមារ នៅក្នុងចំណោមបញ្ហាសុខភាពអទិភាពសំខាន់ៗដទៃទៀត។ ដូច្នេះ បញ្ហាគំហើញថយចុះរបស់កុមារត្រូវធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា។ ទី២ ក្រសួងស្នើដល់មាតាបិតា អាណាព្យាបាលគ្រប់រូបត្រូវប្រញាប់រួសរាន់នាំកូនប្រុសស្រីដែលសង្ស័យមានបញ្ហាភ្នែក ទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យជំនាញនៅតាមមណ្ឌលថែទាំភ្នែក ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។ ទី៣ ក្រសួងសុខាភិបាល ថាប្រសិនជាស្រឡាញ់កូនៗ មាតាបិតាត្រូវនាំកូនៗទៅធ្វើតេស្តភ្នែកជាមួយគ្រូពេទ្យជំនាញ ដើម្បីបង្ហាញពីការចូលរួមរបស់មាតាបិតា អាណាព្យាបាល ជំវិញពិភពលោកដែលកំពុងផ្តល់អទិភាពដល់សុខភាពភ្នែកកូនពួកគេ។

សូមជម្រាបថា តាំងពីឆ្នាំ២០០០មក អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាពពិការភ្នែក បានរៀបចំទិវាសុខភាពភ្នែកពិភពលោក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ទី២ នៃខែតុលា ជារៀងរាល់ឆ្នាំ។ ក្នុងឱកាសនេះ ក្រសួងសុខាភិបាលកម្ពុជាក៏តែងតែចូលរួមអបអរសាទរទិវានេះជារៀងរាល់ឆ្នាំដូចគ្នា។ សម្រាប់ឆ្នាំ២០២៤នេះ ក្រសួងចូលរួមសារអបអរសាទរក្នុងគោលបំណង យកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាពភ្នែករបស់កុមារ នៅទូទាំងប្រទេសកម្ពុជា។ លើកកម្ពស់ការយល់ដឹង ដោយបញ្ជ្រាបការថែទាំសុខភាពភ្នែក ក្នុងការថែទាំសុខភាពទូទៅរបស់កុមារ។ យើងទាំងអស់គ្នាដឹងហើយថា ការចុះខ្សោយគំហើញចំពោះកុមារដែលមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា អាចនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសិក្សារបស់ពួកគេ។ បើយោងតាមការសិក្សា ស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក និងទីភ្នាក់អន្តរជាតិសម្រាប់បង្ការភាពពិការភ្នែកកុមារ ដែលបានផ្តល់វ៉ែនតាកែតម្រូវគំហើញ អាចកាត់បន្ថយភាពបរាជ័យក្នុងការសិក្សាបានរហូតដល់ ៤៤%។
ដើម្បីចូលរួមក្នុងទិវានេះ ក្រសួងសុខាភិបាលស្នើឱ្យអាណាព្យបាល មាតាបិតា និងសាធារណជនយកចិត្តទុកដាក់ចំពោះភ្នែកកុមារដើម្បីភាពជោគជ័យ និងអនាគតរបស់ពួកគេ៕
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


