ព័ត៌មានជាតិ
ក្រសួងកិច្ចកានារី កំពុងលើកកម្ពស់ការយល់ដឹងជាមួយដៃគូពាក់ព័ន្ធ លើបញ្ហាភ្នែក ជាពិសេសស្ត្រី និងកុមារ
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ស្ត្រីមានភាពប្រឈមនឹងបញ្ហាគំហើញ គឺមានចំនួនច្រើនជាងបុរស ប៉ុន្តែការស្វែងរកការពិនិត្យ ការថែទាំភ្នែកឱ្យបានត្រឹមត្រូវ គឺនៅមានចំនួនតិចតួចនៅឡើយ ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ និងអាចវិវត្តដល់ពិការភ្នែក។ ការយកចិត្តទុកដាក់លើសុខភាពភ្នែក វាពិតជាសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់វ័យ ជាពិសេសស្តី និងកុមារ ដូច្នេះហើយក្រសួងកិច្ចការនារី បាននឹងកំពុងធ្វើការពង្រឹងការលើកកម្ពស់ការយល់ដឹងជាមួយដៃគូពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យមានការពិនិត្យភ្នែកជាប្រចាំ។

ក្រសួងកិច្ចការនារី បានទទួលស្គាល់ពីសារៈសំខាន់នៃសុខភាពភ្នែកល្អ ក្នុងការពង្រឹងស្មារតីដល់បុគ្គលនីមួយៗ ជាពិសេសស្ត្រី និងក្មេងស្រី ដែលប្រឈមមុខនឹងការរើសអើងដោយសារការពាក់វ៉ែនតា និងធ្វើឱ្យមានអត្រាស្វែងរកសេវាកម្មថែទាំសុខភាពភ្នែកមានកម្រិតទាប ដើម្បីចូលរួមយ៉ាងពេញលេញក្នុងការអប់រំ ការធ្វើការងារ និងជីវិតរស់នៅប្រចាំថ្ងៃ។
បើតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា កាលពីខែមីនាកន្លងទៅ ក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល បានរៀបកម្មវិធីអប់រំផ្សព្វផ្សាយពី យេនឌ័រ និងសុខភាពភ្នែករួមមានការពិនិត្យ ព្យាបាលភ្នែកឥតគិតថ្លៃ មានដូចជាការធ្វើតេស្តភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដែលនៅក្នុងសហគមន៍នៅខណ្ឌដង្កោ។ កម្មវិធីនេះ បានផ្តល់ការធ្វើតេស្តភ្នែកដល់ប្រជាពលរដ្ឋគ្រប់អាយុប្រមាណជាង ១,០០០នាក់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលជាកំណត់ត្រាថ្មីរបស់មូលនិធិក្នុងកិច្ចការរបស់ខ្លួននៅកម្ពុជា។

មូលនិធិ OneSight EssilorLuxottica បន្តការប្តេជ្ញាចិត្តក្នុងការលុបបំបាត់លើបញ្ហាគំហើញដែលពុំបានពិនិត្យត្រឹមត្រូវដោយបង្កើនលទ្ធភាពលើទទួលបានការថែទាំភ្នែក ការសហការ និងភាពជាដៃគូយុទ្ធសាស្ត្រ ការបង្កើនការយល់ដឹងនៅក្នុងសហគមន៍ និងធានានូវដំណោះស្រាយថែទាំភ្នែករយៈពេលវែងសម្រាប់សហគមន៍ដែលត្រូវការជំនួយ។
លោកស្រី Patricia Koh ប្រធានមូលនិធិ OneSight EssilorLuxottica នៅអាស៊ីអាគ្នេយ៍ បានលើកឡើងថា «តាមរយៈធ្វើការួមគ្នាជាមួយដៃគូសហការពីរាជរដ្ឋាភិបាល វិស័យសុខាភិបាល និងសង្គមស៊ីវិល យើងកំពុងតែពង្រឹងប្រព័ន្ធថែទាំសុខភាពភ្នែកនៅប្រទេសកម្ពុជា និងធានាឱ្យប្រជាជនកាន់តែច្រើនទទួលបាននូវសេវាកម្មថែទាំសុខភាពភ្នែកដល់ពួកគាត់។ ការវិនិយោគលើការថែទាំភ្នែកមិនត្រឹមតែធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការចំណាយលើថ្លៃសុខាភិបាលរយៈពេលវែង សម្រាលបន្ទុកលើប្រព័ន្ធវេជ្ជសាស្រ្ត និងបង្កើនការចូលរួមក្នុងសេដ្ឋកិច្ចផងដែរ។»
បច្ចុប្បន្ន ដៃគូសហការកំពុងពង្រីកការផ្តល់សេវាថែទាំភ្នែក នៅក្នុងសហគមន៍ទូទាំងប្រទេសកម្ពុជា ដោយផ្តល់ការបណ្តុះបណ្តាលនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ លើការធ្វើតេស្តភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដែលត្រូវការ។ កិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីគាំទ្រដល់គោលបំណងនៃកម្មវិធីជាតិសម្រាប់សុខភាពភ្នែក (NPEH) ក្នុងការបង្កើនសេវាសុខភាពភ្នែកនៅទូទាំងប្រទេស និងកាត់បន្ថយពិការភាពភ្នែកដែលអាចជៀសវាងបាន និងការចុះខ្សោយនៃការមើលឃើញ។
គួរជម្រាបដែរថា នៅរាជធានីភ្នំពេញ ជំងឺម្ញូបភ្នែក (Myopia) បានប៉ះពាល់ដល់មនុស្សពេញវ័យប្រមាណជាង ៤៩.១% ដែលធ្វើឱ្យមានការប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាល ការអប់រំ ផលិតភាពសេដ្ឋកិច្ច និងការចូលរួមក្នុងទីផ្សារការងាផងដែរ។ នៅកម្ពុជា ប្រមាណជាង ៦១% នៃការចុះខ្សោយសុខភាពភ្នែកកម្រិតដំបូង គឺបណ្ដាលមកពីកំហុសឆ្គងនៃចំណាំងឆ្លុះ (Refractive Errors) ដែលមិនបានកែតម្រូវ ប៉ុន្តែអាចបង្ការបានដោយការពាក់វ៉ែនតា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន