កីឡា
ក្រុមកីឡាសូហ្វតិន្នីស ទទួលឱកាសពិសេសហ្វឹកហាត់នៅកូរ៉េ ៣សប្ដាហ៍មុនប្រកួតជើងឯកអាស៊ីនៅទីនោះ
ក្រុមកីឡាករ កីឡាការិនី សូហ្វតិន្នីសកម្ពុជា ចំនួន ៦រូបទទួលបានការអនុញ្ញាតឲ្យទៅហ្វឹកហាត់នៅឯប្រទេសកូរ៉េ ចំនួន ៣សប្ដាហ៍មុនឈានដល់ការប្រកួតជ្រើសរើសជើងឯកអាស៊ី ដែលនឹងធ្វើឡើងនៅទីនោះអំឡុងខែកញ្ញា ឆ្នាំ២០២៥ នេះ។

ក្រុមសូហ្វតិន្នីសហ្វឹកហាត់កន្លងទៅ
លោក យី សារិន គ្រូបង្វឹកជម្រើសជាតិសូហ្វតិន្នីសកម្ពុជា បានប្រាប់ឲ្យដឹងថា ភាគីខាងប្រទេសកូរ៉េបានអនុញ្ញាតឲ្យក្រុមកម្ពុជាទាំង ៦រូបដែលនឹងត្រូវប្រកួតក្នុងកម្មវិធីជើងឯកអាស៊ីបានចេញទៅហ្វឹកហាត់ត្រៀមមុនរយៈពេល ៣សប្ដាហ៍។
គ្រូបង្វឹកជើងចាស់រូបនេះបន្ថែមទៀតថា ចំពោះការហ្វឹកហាត់នៅពេលរំសាយការប្រមូលផ្ដុំគឺកម្ពុជាបានត្រៀមជារៀងរហូតមកហើយគ្រាន់តែបន្ថយការហ្វឹកហាត់បន្តិចប៉ុណ្ណោះ។ ប៉ុន្តែនៅពេលចាប់ផ្ដើមប្រមូលផ្ដុំវិញនេះគឺបានពង្រឹងឡើងវិញបន្ថែមការហ្វឹកហាត់ និងចម្រាញ់គូណាត្រូវលេងជាមួយគូណាទៅលើវិញ្ញាសាអ្វីដើម្បីជាការរៀបចំឆ្ពោះទៅការប្រកួត។

ក្រុមសូហ្វតិន្នីសកន្លងទៅ
កន្លងទៅកម្ពុជាចូលរួមការប្រកួតនេះគឺតែងតែធ្វើបានល្អដូចជាឈ្នះមេដាយមាស ប្រាក់ សំរឹទ្ធ ស្របពេលវិញ្ញាសាថ្មីដែលគេគ្រោងនឹងដាក់ឲ្យប្រកួតនេះក្រុមកីឡាករ កីឡាការិនី សង្ឃឹមខ្ពស់នឹងទទួលបានជោគជ័យជូនប្រទេសជាថ្មី។

លោក យី សារិន
បញ្ជាក់ដែរថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជានឹងចូលរួមប្រកួតប្រជែងកម្មវិធីជ្រើសរើសជើងឯកអាស៊ី នៅឯប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១ ដល់ ១០ ខែកញ្ញា ឆ្នាំ២០២៥។ ដោយឡែកក្រុមកម្ពុជានឹងចេញទៅហ្វឹកហាត់នៅទីនោះមុន៣សប្ដាហ៍នៃការប្រកួតបើកជាផ្លូវការ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


