សុខភាព
មីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ខុសគ្នា ឬដូចគ្នាបែបណា?
ភ្នែកមីញ៉ូបបែងចែកជា ២ គឺមីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ដែលសុទ្ធតែធ្វើឲ្យយើងមើលមិនច្បាស់ដូចគ្នា។ យើងអាចមីញ៉ូបជិត និងមីញ៉ូបឆ្ងាយនៅគ្រប់វ័យ ដោយសារការប្រែប្រួលទម្រង់គ្រាប់ភ្នែក។ តើមីញ៉ូបជិតនិងមីញ៉ូបឆ្ងាយមានភាពខុសគ្នាដូចម្តេចខ្លះ?

អ្វីទៅគឺមីញ៉ូបឆ្ងាយ?
មីញ៉ូបឆ្ងាយ គឺជាលក្ខខណ្ឌមួយដែលយើងអាចមើលឆ្ងាយមិនច្បាស់ ប៉ុន្តែមើលជិតច្បាស់។ បញ្ហានេះអាចបណ្តាលមកពីកត្តាតំណពូជ ពន្លឺព្រះអាទិត្យ ការអានច្រើន ការមើលកុំព្យូទ័រ ឬទូរស័ព្ទយូរដែលបណ្តាលឱ្យគ្រាប់ភ្នែកកោង ឬវែងជាងធម្មតា ហើយធ្វើឱ្យកាំរស្មីពន្លឺមិនអាចប្រសព្វគ្នាលើស្រទាប់រ៉េទីនភ្នែកដោយផ្ទាល់បាន។ មីញ៉ូបឆ្ងាយអាចវិវត្តទៅជាជំងឺទឹកដក់បាតភ្នែក ឬភ្នែកឡើងបាយ។
អ្វីទៅគឺមីញ៉ូបជិត?
ផ្ទុយមកវិញ មីញ៉ូបជិតគឺជាលក្ខខណ្ឌមួយដែលយើងអាចមើលជិតមិនច្បាស់ ប៉ុន្តែមើលឆ្ងាយច្បាស់។ បញ្ហានេះកើតឡើងដោយសារកត្តាអាយុ មានកែវភ្នែកខ្លីពីកំណើត សាច់ដុំ ciliary របស់ភ្នែកចុះខ្សោយ ឬជំងឺទឹកនោមផ្អែមដែលធ្វើឱ្យគ្រាប់ភ្នែកខ្លីជាងធម្មតា ហើយធ្វើឱ្យកាំរស្មីពន្លឺមិនអាចប្រសព្វគ្នាលើស្រទាប់រ៉េទីនភ្នែក ដោយផ្ទាល់បាន។ មីញ៉ូបជិតអាចវិវដ្ដទៅជា ខ្សោយភ្នែកម្ខាង ភ្នែកស្រលៀង ឬមើលឃើញបែងភាគ។
ថ្វីត្បិតតែមីញ៉ូបជិត និងមីញ៉ូបឆ្ងាយមានលក្ខណៈខុសៗគ្នា ពួកវាមានអាការៈរួមគ្នាមួយចំនួន៖
- មើលមិនច្បាស់
- ឈឺក្បាល និងចុករួយគ្រាប់ភ្នែក ពេលប្រើប្រាស់ភ្នែកច្រើនដូចជា មើលសៀវភៅ កុំព្យូទ័រ
- ធ្វើភ្នែកព្រឹមៗ ពេលខំសម្លឹងមើល
- មិនស្រួលក្នុងភ្នែកដូចជា ក្តៅភ្នែក ឬផ្សាភ្នែក

អ្នកមីញ៉ូបជិត និងមីញ៉ូបឆ្ងាយអាចមើលឃើញច្បាស់ដោយពាក់វ៉ែនតា ឬពាក់កែវដាក់ក្នុងភ្នែក (contact lenses)។ កញ្ចក់វ៉ែនតា ឬកែវដាក់ក្នុងភ្នែកនឹងអនុញ្ញាតឱ្យពន្លឺប្រសព្វគ្នាលើស្រទាប់រ៉េទីនភ្នែកបានដោយផ្ទាល់។ មីញ៉ូបជិត និងមីញ៉ូបឆ្ងាយអាចព្យាបាលជាសះស្បើយដោយការវះកាត់ដោយកាំរស្មីឡាស៊ែរ។ ការវះកាត់នឹងផ្លាស់ប្តូរទម្រង់ស្រទាប់ស្តើងនៅខាងមុខរន្ធប្រស្រីភ្នែក (កញ្ចក់ភ្នែក) ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


