Connect with us

សុខភាព

ចំណុចមួយចំនួន អ្នកចូលចិត្តទៅ Gym គួរដឹង ការពារខ្លួនកុំឱ្យឈឺមិនដឹងរឿង

បានផុស

នៅ

តាម​​ការ​ស្ទង់​មតិ​ពី​អ្នក​​ទៅហាត់​ប្រាណ​​នៅកន្លែង​ហាត់​ប្រាណ​(Gym)ប្រមាណ​១​ពាន់​នាក់ នៅ​សហរដ្ឋអាមេ៉រិក​បាន​ឱ្យ​ដឹង​ថា ៦០​ភាគរយ​​​នៃ​អ្នក​ទាំងនោះ​ ពុំ​បាន​​អនុវត្ត​បទដ្ឋានអនាម័យ​​​​​ត្រឹម​ត្រូវ​នោះ​ទេ ពេល​ចូល​ហាត់​ប្រាណ។ ដូច​នេះ​ បញ្ហា​មួយ​ចំនួន​បាន​បង្ក​ឲ្យ​អ្នកទាំងនោះ​ឈឺ​​ដោយ​សារ​បាក់​តេរី វីរុស​​នៅ​ទី​កន្លែង​ហាត់ប្រាណ។ ដើម្បី​បង្ការ​​បញ្ហា​​​ទាំង​នោះ​ និង​ដើម្បី​​កុំ​ឱ្យ​បារម្ភ​ពេល​ទៅ​ហាត់​ប្រាណ​ និងជា​​​​ប្រយោជន៍​សុខភាព​នោះ លោក​វេជ្ជបណ្ឌិត Nirav Patel នាយក​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​ នៃ​សាកលវិទ្យាល័យ​ New Orleans សហរដ្ឋអាមេ៉រិក​បាន​​ណែ​នាំ​​គន្លឹះ​​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១. ការពារ​ខ្លួន​ពី​​បាក់តេរី​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាក់​តេរី​មួយ​ចំនួន​ដែល​អាច​​មាន​នៅ​ទី​​​កន្លែង​ហាត់​ប្រាណ គឺ​ពពួក​ Staphylococcus បង្ក​ឱ្យ​កើត​មាន​​បញ្ហា​​លើ​ស្បែក​។ ដើម្បី​ការពារ​ខ្លួន​ យើង​គួរ​គប្បី​​​បិទ​​​បង់​ លើ​​​កន្លែង​របួស​ឱ្យ​បាន​ជិត​ (បើ​​ករណី​មាន​ របួស​ ឬ​ដំបៅ) ព្យាយាម​​កុំ​យក​ដៃ​ប៉ះ​មុខ​មាត់ ក្រោយ​ពេល​ប្រើ​សម្ភារៈ​នៅ​កន្លែងហាត់​ប្រាណរួច​ និង​ត្រូវ​ធ្វើ​អនាម័យ​ដោយ​ងូត​ទឹក​សម្អាត​ខ្លួន​នឹង​សាប៊ូ​​​ជា​និច្ច​ក្រោយ​​ពេល​ហាត់ប្រាណ។

២. ការពារ​ខ្លួន​ពី​​ពពួក​មេរោគ​ផ្សិត​

Doing This One Thing While Strength Training Burns Twice As Many Calories,  Science Says — Eat This Not That

ទី​តាំង​កន្លែង​​ហាត់ប្រាណ​ខ្លះ​ស្ថិត​​ក្នុង​បិរស្ថាន​បិទ​ជិត ពុំ​មាន​ខ្យល់ និង​ពន្លឺ​ចូល​គ្រប់​គ្រាន់ ជា​ហេតុ​​នាំ​ឱ្យ​​ឱកាស​កើត​មាន​មេរោគ​ផ្សិត​ កើត​ពី​ទីកន្លែង​ហាត់​ប្រាណ​នោះ​។ យើង​គួរ​គប្បី​ បោក​សំលៀក​បំពាក់​ភ្លាម​ៗ​ ក្រោយ​ពេល​ហាត់ប្រាណ​រួច និង​លាង​សម្អាត​ដៃ​នឹង​សាប៊ូ មុននឹង​ក្រោយ​​ពេល​ហាត់ប្រាណ​ ដើម្បី​​បង្ការ​ហានិភ័យ​ពី​​ពពួក​មេរោគ​ទាំង​នោះ ហើយ​គប្បី​ពាក់​ស្បែក​ជើង​ពេល​ហាត់ប្រាណ​ ចៀស​វាង​ការ​​ដើរ​ជើង​ទទេរ ប៉ះ​ផ្ទាល់​នឹង​ទី​កន្លែង​ហាត់​ប្រាណ​។

៣. ប្រើ​ប្រាស់​របស់​​ផ្ទាល់​ខ្លួន​ពេលទៅ​កន្លែង​ហាត់ប្រាណ

Weekly Workout Plan For Women | POPSUGAR Fitness

ជា​គន្លឹះ​ចុង​ក្រោយ​ លោក Nirav Patel បាន​ណែ​នាំ​ថា ការ​ប្រើ​​សម្ភារៈ​ផ្ទាល់​ខ្លួន(​បើ​អាច) ដូច​ជា​កម្រាល​សម្រាប់​ហាត់​​​យ៉ូហ្កា (Yoga) កន្សែង​ផ្ទាល់​ខ្លួន ជា​ជម្រើស​ល្អ​បំផុតនៅ​កន្លែង​ហាត់​ប្រាណ ព្រោះ​ថា​របស់​របរ​មួយ​ចំនួន​​ដែល​ប្រើ​រួម​គ្នា​ច្រើន អាច​បង្ក​ហានិភ័យ​មេរោគ​ច្រើន​ជាង របស់​​ផ្ទាល់​ខ្លួន។ ជាមួយ​នឹង​ការ​ធ្វើ​អនាម័យ លាង​សម្អាត​ខ្លួន ដៃ​ជើង នឹង​សាប៊ូ​​ក្រោយ​ពេល​ហាត់ ហានិភ័យ​នៃ​​ការ​ឈឺ​ដោយ​សារ​មេរោគ​​ដែល​មាន​ប្រភព​នៅ​ទី​កន្លែង​ហាត់​ប្រាណ ពុំ​អាច​​យាយី​លើ​ខ្លួន​អ្នក​បាន​ឡើយ៕ ​​

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ទោះហាត់ប្រាណមិនស្រកទម្ងន់ តែមានប្រយោជន៍ដល់សុខភាព

ចុចអាន៖ រត់ហាត់ប្រាណរាល់ថ្ងៃ តិចអត់ដឹងអាថ៌កំបាំងទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤២ នាទីutes មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គសេនាធិការទ័ពវៀតណាម ជួបប្រជុំទ្វេភាគីជាមួយអគ្គបញ្ជាការកងទ័ពកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

KPT+២ ម៉ោង មុន

ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត

Sokha Hotels

ព័ត៌មានពេញនិយម