KPT+
តិចនិកជិះកង់ហាត់ប្រាណ សម្រាប់អ្នកចង់សម្រកទម្ងន់ និងរក្សារាង
ប្រជាជនខ្មែរយើងឥឡូវហាក់ចាប់អារម្មណ៍នឹងការជិះកង់ច្រើន នេះអាចមកពីការយល់ដឹងច្បាស់ពីគុណតម្លៃនៃការជិះកង់សម្រាប់សុខភាព។ ពិតមែនហើយ ការជិះកង់ហាត់ប្រាណមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ខ្លាំងទៅដល់សុខភាពរាងកាយតែប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ទៅដល់ស្មារតីផងដែរ។ ការជិះកង់ហាត់ប្រាណ ត្រូវបានបែងចែកជា២ប្រភេទទៅតាមចំណូលចិត្ដអ្នកជិះ នោះគឺជិះកង់ដើម្បីរក្សារាងឲ្យនៅតែស្អាត និង ជិះកង់ដើម្បីសម្រកគីឡូ។ ការជិះកង់ទាំងពីរនេះបែងចែកខុសគ្នា ដែលរបៀបរបបនៃការជិះ ត្រូវកំណត់ពេលវេលា និងចម្ងាយត្រឹមត្រូវ។ តើគួរជិះកង់កម្រិតណាល្អសម្រាប់ស្រកគីឡូ និង ប៉ុនណាល្អសម្រាប់រក្សារាងឲ្យនៅតែស្អាត?

១. ការជិះកង់សម្រាប់អ្នកចង់ស្រកគីឡូ
ជាក់ស្ដែងបើមើលទៅក្រុមអ្នកជិះកង់ភាគច្រើន តែងតែមានគ្នាចម្រុះ អ្នកធាត់ អ្នកស្គម និង អ្នកមានរូបរាងសមរម្យ ដែលអ្នកទាំងនោះជិះដោយមិនបានកំណត់ពីពេលវេលា ឬចម្ងាយច្បាស់លាស់នោះទេ បើសម្រាក គឺសម្រាកទាំងអស់គ្នា បើបន្ដជិះ គឺបន្ដទាំងអស់គ្នា។ ប៉ុន្ដែបើតាមការសិក្សាឲ្យស៊ីជម្រៅសម្រាប់អ្នកធាត់ដែលជិះកង់ ក្នុងគោលបំណងចង់សម្រកគីឡូគួរតែមានផែនការណ៍ឲ្យបានច្បាស់លាស់ សូម្បីពេលវេលា និងចម្ងាយផ្លូវ។
បើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ របស់សហរដ្ឋអាមេរិក បានចុះផ្សាយអត្ថបទមួយអំពី គោលបំណងសម្រកទម្ងន់ឲ្យបាន១គីឡូក្នុងមួយសប្ដាហ៍បានបង្ហាញថា ប្រសិនជាយើងមានបំណងចង់សម្រកទម្ងន់ឲ្យបាន១គីឡូ យើងត្រូវតែដុតកាឡូរី ឲ្យបាន៧ ០០០កាឡូរី ឲ្យច្រើនជាងការញ៉ាំ។ ដូច្នេះសម្រាប់ការជិះកង់វិញ អត្រានៃការដុតកាឡូរីបានខ្ពស់ គឺអាស្រ័យទៅលើស្ថានភាពនៃការជិះជាក់ស្ដែងជាមួយនឹងទម្ងន់អ្នកជិះដោយផ្ទាល់។ តួយ៉ាងចាប់គិតត្រឹមអ្នកដែលមានទម្ងន់ ចន្លោះ ៦០ដល់៦៥គីឡូ ជិះកង់ក្នុងរយៈពេលមួយម៉ោង៖
– អាចដុតបាន ៤៨០ កាឡូរីក្នុងល្បឿនចន្លោះពី១៩គីឡូម៉ែត្រ ទៅ ២០គីឡូម៉ែត្រក្នុងមួយម៉ោង
– អាចដុតបាន ៦០០ កាឡូរីក្នុងល្បឿនចន្លោះពី៣០គីឡូម៉ែត្រទៅ ៣២គីឡូម៉ែត្រក្នុងមួយម៉ោង
– អាចដុតបាន ៧២០ កាឡូរីក្នុងល្បឿនចន្លោះពី៣៥គីឡូម៉ែត្រទៅ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង
– អាចដុតបាន ៩៩០ កាឡូរីក្នុងល្បឿនចន្លោះពី៤២គីឡូម៉ែត្រ ក្នុងមួយម៉ោង
ជារួមសម្រាប់អ្នកជិះកង់ដែលមានទម្ងន់ធ្ងន់ និង មានចម្ងាយកាន់តែឆ្ងាយ កាឡូរីក្នុងខ្លួនក៏ដុតកាន់តែច្រើនផងដែរដូចជាអ្នកដែលមានទម្ងន់ចន្លោះ ៩០ ទៅ ៩៥គីឡូ អាចដុតកាឡូរីបាន រហូតទៅដល់ ១៤៦៦កាឡូរី បើជិះកង់ក្នុងល្បឿន ៤៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ការបន្ដធ្វើបែបនេះជាប្រចាំសប្ដាហ៍នឹងបង្ហាញលទ្ធផលនៃការសម្រកគីឡូបានយ៉ាងមានប្រសិទ្ធភាព។

២.ការជិះកង់សម្រាប់រក្សារាងឲ្យនៅស្អាត
ការជិះកង់ដែលអាចរក្សារូបរាងកាយនៅតែមានភាពឋិតថេរ មិនសូវមានការលំបាកនោះទេ។ យើងអាចជិះកង់តាមសម្រួល អាចត្រឹម ៤ ទៅ ៥ម៉ោង ក្នុងមួយសប្ដាហ៍ ឬមួយថ្ងៃត្រឹមកន្លះម៉ោង ជាប្រចាំក៏ជាការល្អផងដែរ។ ក្នុងករណីនេះ យើងក៏ត្រូវគិតគូរទៅដល់របបអាហារប្រចាំថ្ងៃ ផងដែរ ខណៈដែលរបបអាហារពេលខ្លះសម្បូរទៅដោយសារធាតុខ្លាញ់ ក៏យើងអាចបង្កើនការជិះ ឲ្យបានយ៉ាងហោចក៏៤៥នាទីក្នុងមួយពេល។ បន្ថែមពីលើនេះទៅទៀត ការជិះកង់សម្រាប់អ្នកចង់រក្សារាង ក៏អាចជិះកង់អេឡិចត្រូនិច នៅកន្លែងហាត់ប្រាណក៏បាន មិនបាច់ទៅក្រៅនោះទេ៕
ចុចអាន៖ដេកអត់លក់ ហាត់ប្រាណពិសេសមួយនេះ អាចឲ្យដេកលក់ស្កប់ស្កល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


