Connect with us

KPT+

សកម្មភាពខុសឆ្គង ៣ យ៉ាង ​ដែលមនុស្សតែងតែធ្វើ បន្ទាប់​ពី​ភ្ញាក់​ពី​គេងភ្លាម

បានផុស

នៅ

សកម្មភាពមួយចំនួនដែលអ្នកតែងតែទម្លាប់ធ្វើរាល់ព្រឹក ពេលខ្លះត្បិតថាតូចតាច តែផ្ដល់ផលអវិជ្ជមានខ្លាំងដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។

ដូច្នេះ គួរពិនិតឡើងវិញ កែប្រែ ហើយបញ្ឈប់ទម្លាប់មិនល្អទាំង​នោះចេញចាប់ពីពេលនេះទៅ។

១. ឆែកទូរសព្ទ

Premium Photo | Happy asian woman enjoy using smartphone
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើកភ្នែកភ្លាម ឆែកទូរសព្ទភ្លែតដែរ ជាទម្លាប់អាក្រក់ គួរកែខៃចេញ។ អ្វីដែលអ្នកឃើញនៅលើបណ្ដាញសង្គមពេលព្រលឹមឡើង អាច​ដាក់​សម្ពាធ​អារម្មណ៍និងផ្លូវចិត្តឱ្យ​មាន​ភាព​តាន​តឹង​បានយ៉ាងងាយ។

ដូច្នេះគួរងាកទៅហាត់​ប្រាណ ផឹក​ទឹកក្ដៅ​ឧណ្ហៗ ឬធ្វើសមាធិ ទើប​ជួយ​ឱ្យអារម្មណ៍ស្រស់ស្រាយ ព្រមទាំង​បង្កើនផលិត​ភាពការងារពេញមួយថ្ងៃយ៉ាងពិតប្រាកដ។

២. អត់អាហារពេលព្រឹក

Ginger Chicken Jook (Rice Porridge) - What to Eat When You Have a Cold -  Pictures - Chowhound

មនុស្សជាច្រើនធ្លាប់ដឹងពីសារសំខាន់នៃអាហារពេលព្រឹក ប៉ុន្តែមិនសូវខ្វល់ជាមួយនឹងទទួលទានប៉ុន្មានទេ មានក៏បាន អត់ក៏បាន។ នេះក៏ជាទម្លាប់អាក្រក់មួយទៀតដែលមិនគួរមានចាប់ពីថ្ងៃនេះតទៅ។ ដឹងទេ! ខកខានអាហារពេលព្រឹក បង្ខូចសុខភាពខ្លាំងបំផុត ព្រោះអាហារពេលព្រឹកជាអាហារសំខាន់ជាងគេ។ បើអ្នកមិនទទួលទានវា ​ប្រៀបបាននឹងធ្វើឱ្យរាងកាយខ្លួនឯងកើតជំងឺផ្សេងៗ និងបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំមិនរឹងមាំអ៊ីចឹងដែរ។

៣. ផឹកកាហ្វេលឿនពេក

Asian business girl drinking coffee in living room | Stock Photo | Lensdrop

ពោះទទេព្រឹកឡើង កុំទាន់ក្រេបកាហ្វេចូល ព្រោះធ្វើឱ្យរាងកាយធីងធោង ញ័រសាច់  និងមិនឃ្លានអាហារផ្សេង។

អ្នកជំនាញទូន្មានឱ្យផឹកកាហ្វេក្រោយក្រោកពីគេងយ៉ាងហោច ១-២ ម៉ោង ហើយនៅវេលានេះកាហ្វេនឹងផ្ដល់អត្ថប្រយោជន៍ដល់សុខភាព អារម្មណ៍ ព្រមទាំងថាមពលថែមទៀត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Prevention

ចុចអាន៖ មួយថ្ងៃៗអង្គុយរៀនតែក្នុងផ្ទះ វិធីទាំងនេះ ផ្ដល់ភាពស្រស់ស្រាយដល់ខួរក្បាលខ្លះ

ចុចអាន៖ កំពូលលេសទាំង ៤ មនុស្សមិនចង់សន្សំប្រាក់ តែងតែប្រើជានិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៧ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម