KPT+
កំពូលលេសទាំង ៤ មនុស្សមិនចង់សន្សំប្រាក់ តែងតែប្រើជានិច្ច
សន្សំប្រាក់ជាវិធីសាស្ត្របន្សល់លុយកាក់ទុកប្រើប្រាស់រាល់ពេលមានតម្រូវការបន្ទាន់ ឬដើម្បីសម្រេចបំណងទិញអចលនទ្រព្យណាមួយ។ ការសន្សំប្រាក់តិច ឬច្រើនអាស្រ័យទៅលើទំហំចំណូលដែលរកបាន និងភាពប៉ិនប្រសប់នៃការចាយវាយរបស់មនុស្សម្នាក់ៗ។

ត្រង់ណេះ កម្ពុជាថ្មី មិនសំដៅដល់អ្នកជួបការលំបាកខ្លាំង ដែលមានសមត្ថភាពផ្គត់ផ្គង់តម្រូវការត្រឹមតែមួយថ្ងៃៗនោះទេ។ ផ្ទុយទៅវិញ អ្នកខ្លះមានចំណូលសមរម្យ តែរកបានមកមិនដែលចេះសល់យ៉ាងម៉េចសោះ នោះក៏ដោយសារពួកគេមានលេសមួយចំនួនមិនព្រមកែ។
១. ខ្ញុំត្រូវការចំណាយច្រើន
![A Girl Has No Money: Saving Money for Travel [Part 1] -](http://thecoddiwomplers.com/wp-content/uploads/2016/09/17884352918_0985d5692e_o.jpg)
ពេលខ្លះ ពាក្យថា “ខ្ញុំត្រូវការចំណាយច្រើន” ប្រើគ្រាន់តែដើម្បីដោះសារប៉ុណ្ណោះ ដែលតាមពិតទៅអ្នកគ្រាន់តែចង់បាន មិនមានភាពចាំបាច់អ្វីឡើយ។ កែបាន គួរកែ! ទម្លាប់ចំណាយលុយតាមការនឹកឃើញ រួចនិយាយថាជាតម្រូវការ។ ប្រហែលវាអាចជាតម្រូវការពិតមែន តែក៏ប្រហែលជាតម្រូវការមិនសំខាន់។ ដូច្នេះ បើមិនបញ្ឈប់ប្រើលេសនេះទេ ទោះខំរកដប់ម្ភៃឆ្នាំទៀត ក៏មិនសល់លុយនឹងគេដែរ។
២. ខ្ញុំមានចំណូលតិចណាស់

នរណាៗក៏ត្រូវការចំណាយរាល់ថ្ងៃដែរ! ហេតុអីអ្នកខ្លះគេមានចំណូលប្រហាក់ប្រហែលឬតិចជាងយើងផង តែគេមានលុយសន្សំ? បើចង់សន្សំពិត ទោះលុយតិចក៏អាចដកពីរបីម៉ឺនរៀលទុកបានដែរ។ កុំចេះតែថា រកបានប្រាក់តិច មិនដឹងសន្សំបែបណា គឺដកបន្តិចហ្នឹងហើយ សម្រាប់សន្សំនោះ។
៣. ខ្ញុំយឺតពេលក្នុងការសន្សំហើយ
ពាក្យថា សន្សំប្រាក់នេះណា៎ នឹងមិនដែលយឺតពេលឡើយ។ អ្នកខ្លះនិយាយថា ខ្ញុំរៀបការហើយ ពិបាកសន្សំលុយណាស់! ខ្លះទៀតថា ខ្លួនកំពុងបណ្ដាក់ទុនរកស៊ីជាដើម ដែលនាំឱ្យការសន្សំជួបការលំបាក ឬជាពេលមិនសក្តិសមសម្រាប់សន្សំ។ល។ ទាំងនេះសុទ្ធតែជាលេសទាំងអស់!
៤. ខ្ញុំមានអាជីពល្អនិងប្រាក់ចំណូលរឹងមាំ

គ្មានការងារណាឋិតឋេរជារៀងរហូតទេ។ វិបត្តិសង្គម ជំងឺរាតត្បាត និងបញ្ហាដទៃទៀត នឹងនាំឱ្យអ្នកប្រឈមជាមួយគ្រោះថ្នាក់ហិរញ្ញវត្ថុនៅថ្ងៃណាមួយ។
បើអ្នកពឹងផ្អែកលើការងារខ្លាំងពេក ពេលវិបត្តិមកដល់ សេដ្ឋកិច្ចផ្ទាល់ខ្លួនឬគ្រួសាររបស់អ្នក ប្រាកដជាធីងធោង ហើយអាចឈានទៅដល់ការជំពាក់បំណុលជុំទិស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ អ្នកពូកែសន្សំប្រាក់តែងប្រើវិធីនេះពេលដើរទិញទំនិញ
ចុចអាន៖ ចេះគិត ចេះចាយ ចេះសន្សំ ដូចខាងក្រោមនេះ អ្នកនឹងក្លាយជាអ្នកមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


