ព័ត៌មានជាតិ
ក្នុង ១ ឆ្នាំអត្រាសិស្សរៀនចប់ថ្នាក់ទី ១២ ប្រមាណ ៣០% បានចូលរៀននៅថ្នាក់ឧត្តមសិក្សា
លោកបណ្ឌិត សភាចារ្យហង់ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានអះអាងថា ក្នុង ១ ឆ្នាំអត្រាសិស្សរៀនចប់ថ្នាក់ទី ១២ ប្រមាណ ៣០% បានចូលរៀននៅថ្នាក់ឧត្តមសិក្សា ខណៈអត្រាសិស្សប្រមាណជិត៤០% រៀននៅមធ្យមសិក្សាទុតិយភូមិ។
ថ្លែងក្នុងសន្និសីទសារព័ត៍មានកាលពីរសៀលថ្ងៃទី ២៧ តុលា នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រីបានបន្តថាប្រឡងបាក់ឌុបឆ្នាំមុនសិស្សចូលប្រឡងបាក់ឌុបជាង ១៣ ម៉ឺននាក់ក្នុងនោះមានសិស្សប្រឡងជាប់ជិត ១០ ម៉ឺននាក់ស្មើនឹង៧២% ហើយអត្រាសិស្សចូលរៀននៅមធ្យមទុតិយភូមិមានចំនួនប្រមាណជិត ៤០% និងអត្រាសិស្សចូលរៀននៅកម្រិតឧត្តមសិក្សាមានប្រមាណ ៣០% ខណៈមាននិស្សិតរៀននៅតាមឧត្តមសិក្សាប្រមាណ ២ សែននាក់។

ប្រឡងបាក់ឌុបថ្ងៃទី ៥ ធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០ នាក់ត្រូវជា ៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់ បេក្ខជនប្រឡងធ្លាក់ចំនួន ៣៤ ៧៨៥ នាក់។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេសA ចំនួន ១០៤៩ នាក់និទ្ទេស B ចំនួន ៧ ២៣២ នាក់និទ្ទេស C ចំនួន ១៩ ០៥៣ នាក់និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ និងនិទ្ទេស E មានចំនួន ៣២ ៤៥០ នាក់។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍ថា និស្សិតខ្មែរភាគច្រើននៅតែបន្តចាប់យកជំនាញសេដ្ឋកិច្ចមានចំនួនច្រើន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិទោះបីជាបច្ចុប្បន្ននេះជំនាញស្ទែមមានការរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ។
លោកបានបន្តថា ក្រសួងនានាដែលមានគ្រឹះស្ថានអប់រំក៏មានការរីកដុះដាលខ្លាំងក្នុងការបង្កើតជំនាញគណនេយ្យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដោយសារចំនួននិស្សិតចូលរៀនច្រើនព្រោះថាជំនាញសេដ្ឋកិច្ចនេះ ជាជំនាញដ៏សំខាន់ក្នុងការចូលរួមកាច់ចង្កូចសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា ២០២០-២០២១ មានចំនួន ១៩៨ ៣៦៣ នាក់ ស្រី ៩៨ ៥៣៥ នាក់ក្នុងនោះ មាននិស្សិត ៦៩ ភាគរយសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម, មាន ៤២ ភាគរយ សិក្សាជំនាញធុរកិច្ច រួមមានគណនេយ្យ សេដ្ឋកិច្ច ធនាគារ ហិរញ្ញវត្ថុគ្រប់គ្រង។ និស្សិត ៦ ភាគរយសិក្សាជំនាញច្បាប់ និស្សិត ៩ ភាគរយសិក្សាជំនាញភាសាបរទេស និស្សិត ៣ ភាគរយសិក្សាជំនាញទេសចរណ៍និង និស្សិត ៩ ភាគរយសិក្សាជំនាញវិទ្យាសាស្រ្តសង្គមនិងសិល្បៈផ្សេងទៀត។
ចំណែកនិស្សិតរៀនជំនាញវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យា ដែលហៅកាត់ថាស្ទែម មានចំនួន ៣១ ភាគរយ ក្នុងនោះ ៥ ភាគរយ សិក្សាជំនាញវិទ្យាសាស្ត្រមូលដ្ឋាន ១០ ភាគរយសិក្សាជំនាញបច្ចេកវិទ្យាព័ត៌មាន ៨ ភាគរយ សិក្សាជំនាញវិស្វកម្ម ៣ ភាគរយសិក្សាជំនាញកសិកម្ម និង ៥ ភាគរយសិក្សាជំនាញសុខាភិបាល។
ជារួមក្នុងរយៈពេល ៥ ឆ្នាំការសិក្សាជំនាញស្ទែមបានកើនពី ២៦.៨៣ ភាគរយនៅឆ្នាំសិក្សា ២០១៦-២០១៧ ដល់ ៣០.៦៩ ភាគរយនៅឆ្នាំសិក្សា២០២០-២០២១។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានគ្រឹះស្ថានឧត្តមសិក្សាចំនួន ១៣០ ក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈចំនួន ៤៨ និងគ្រឹះស្ថានឯកជនចំនួន ៨២ មានទីតាំងនៅ ២០ ខេត្ត និងរាជធានីក្នុងនោះគ្រឹះស្ថានសិក្សាស្ថិតក្រោមក្រសួងអប់រំចំនួន ៨២ ក្នុងនោះរដ្ឋចំនួន ១៣ និងឯកជនចំនួន ៦៩៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


