ព័ត៌មានជាតិ
គណៈកម្មាធិការសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តសៀមរាប ប្រកាសទទួលស្គាល់ការកែសម្រួលរចនាសម្ព័ន្ធដឹកនាំ
គណៈកម្មាធិការសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តសៀមរាប កាលពីនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ បានរៀបចំពិធីប្រកាសទទួលស្គាល់នូវការកែសម្រួលរចនាសម្ព័ន្ធដឹកនាំ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានអ្នកចូលរួមចំនួន ៣៥០នាក់។

លោក ម៉ន សំអាត បានធ្វើសេចក្តីរាយការណ៍អំពីសកម្មភាព លទ្ធផលរបស់សាខាសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាប ដែលបានអនុវត្តកន្លងមក និងលោក ប៉ាន់ខែម វឌ្ឍនា អគ្គលេខាធិការសម្ពន្ធយុវជនស្រឡាញ់សន្តិភាព បានអានសេចក្តីសម្រេចកែសម្រួលរចនាសម្ពន្ធដឹកនាំគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាប ដែលមានសមាសភាពចំនួន ១០៤រូប និង សេចក្តីសម្រេចទទួលស្គាល់រចនាសម្ព័ន្ធប្រតិបត្តិតាមផ្នែករបស់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាប ដែលមានសមាសភាពចំនួន ០៨រូបផងដែរ ។

បន្ទាប់ពីគណៈអធិបតីធ្វើការប្រគល់នូវសេចក្តីសម្រេច និងបណ្ឌសម្គាល់សមាជិកសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព និង ការប្តេជ្ញាចិត្តរបស់ប្រធានប្រតិបត្តិរួចមក លោក អ៊ឹង គឹមលាង តំណាងឲ្យលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានធ្វើការណែនាំមួយចំនួន ដោយបានគូសបញ្ជាក់ថា សកម្មភាពរបស់យុវជននាពេលបច្ចុប្បន្ន ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ អ្នកថែរក្សាការពារសន្តិភាព ហើយក្នុងនោះ សម្ព័ន្ឋយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាប បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គម ទាំងការងារស្ម័គ្រចិត្ត និងមនុស្សធម៌ ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជនទៀតផង។ លោកបានបន្តថា ការចូលរួមកិច្ចការងារសង្គមរបស់យុវជន(ស.យ.ស.ស) សាខាខេត្តសៀមរាប នាពេលកន្លងមក និងកំពុងបន្តធ្វើនាពេលបច្ចុប្បន្ននេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាសាមគ្គី ក្នុងបុព្វហេតុជាតិ ក្នុងការទទួលខុសត្រូវ ក្នុងនាមជាប្រជាជាតិតែមួយ ដើមី្បអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យសម្រេចបានជោគជ័យ ។

លោក ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពថ្នាក់កណ្តាល បានលើកឡើងអំពីតួនាទីភារកិច្ចរបស់យុវជន ក្នុងការចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍសង្គមឲ្យមានការរីកចម្រើន ប្រកបដោយចីរភាព ។ លោកស្នើឱ្យពលរដ្ឋ យុវជន យុវតីទាំងអស់ ត្រូវចេះប្រើនូវយុទ្ធវិធីត្រឹមត្រូវ តែបើខ្វះការចាត់តាំង និងអនុវត្តឲ្យបានត្រឹមត្រូវ ដោយមិនខ្វះតួអង្គពាក់ព័ន្ធចូលរួមនោះទេ លទ្ធផល គឺស្មើនឹងសូន្យ។ លោកបានធ្វើការផ្តាំផ្ញើដល់ប្រធានប្រតិបត្តិ សមាជិក-សមាជិកាសាខាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាបទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបង្កើននូវសកម្មភាពសង្គម ការងារមនុស្សធម៌ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ ៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន