ព័ត៌មានអន្ដរជាតិ
ថៃ កំពុងរងទុក្ខដោយសារគ្រោះធម្មជាតិវាយប្រហារផ្ទួនៗ
គ្រោះធម្មជាតិកំពុងវាយប្រហារប្រទេសថៃយ៉ាងដំណំផ្ទួនៗ ដោយមានទាំងទឹកជំនន់ និងបំណាក់ដី ហើយខែក្រោយនេះ នឹងមានព្យុះថែមទៀតផង។

យោងតាមសេចក្តីរាយការណ៍ គិតត្រឹមថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥ ស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ៃ ត្រូវវាយប្រហារធ្ងន់ធ្ងរដោយទឹកជំនន់។
ដោយសារតែទឹកទន្លេហក់ឡើងយ៉ាងគំហុកសូម្បីទំនប់ក៏ទប់លែងជាប់, សហគមន៍ចំនួន៤ត្រូវបង្ខំុចិត្តជម្លៀសពលរដ្ឋ ព្រោះថាកម្ពស់ជំនន់ឡើងដល់ត្រឹមទ្រូងឯណោះ។
ដូច្នេះហើយ ទើបតំបន់ខ្លះនៃខេត្តនេះត្រូវប្រកាសអាសន្ន ហើយមិនមែនតែឈៀងរ៉ៃទេ ទឹកជំនន់ក៏បន្តប៉ះពាល់ដល់ខេត្តផ្សេងទៀតផងដែរ ដូចជាណាន និងព្រែ ជាដើម។

នៅខេត្តឈៀងរ៉ៃ ដដែលនោះ ក៏មានសេចក្តីរាយការណ៍អំពីបំណាក់ដី កាត់ផ្តាច់ផ្លូវ និងបង្កផលប៉ះពាល់ដល់សមគមន៍ផងដែរ។ វាបានបង្កជាទុកវេទនាមួយកម្រិតទៀត ដល់ពលរដ្ឋក្នុងតំបន់ ជាពិេសសសម្រាប់ការធ្វើដំណើរទូទៅតែម្តង។
នៅខែក្រោយ តំបន់ភាគខាងជើងនិងកណ្តាល រួមទាំងរាជធានីបាងកកផងដែរនោះ នឹងត្រូវទទួលព្យុះត្រូពិក ចំណែកតំបន់ឆ្នេរ Andaman ដូចជា ភូកេត និង ក្រាប៊ី សុទ្ធតែនឹងមានភ្លៀងធ្លាក់ខ្លាំង។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋថៃពិត តែងរងទុក្ខវេទនាពីគ្រោះធម្មជាតិជាច្រើនប្រភេទ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិត សុខភាព ទ្រព្យសម្បត្តិ និងជីវភាពរស់នៅរបស់ពួកគេ។ ជាក់ស្តែង ទឹកជំនន់ដ៏ធំក្នុងឆ្នាំ២០១១ បានឆក់យកជីវិតមនុស្សជាង ៨០០ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃជួបគ្រោះទៀតហើយ! ផ្ទុះរោងចក្រកាំជ្រួច ស្លាប់មនុស្ស៩នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


