នារីជនជាតិចិនម្នាក់ដែលមានរហស្សនាមថា Qiao Qiao ថ្មីៗនេះបានបង្ហោះវីដេអូនៅលើបណ្តាញសង្គមសុំជំនួយ។ នាងបានពន្យល់ប្រាប់កាមេរ៉ាថា នាងមានជំងឺរលាកក្រពះថា៖ «ខ្ញុំចង់រស់ សូមជួយខ្ញុំផង!»។ ដើមឡើយនាងមានសម្រស់ស្រស់ស្អាត ប៉ុន្តែព្រឹត្តិការណ៍ក្នុងជីវិតបានប្រែក្លាយនាងទៅជានារីមានដងគ្រោងឆ្អឹងទម្ងន់ត្រឹមតែ ១៧ គីឡូក្រាម ហើយគ្រាន់តែដេកចុះក៏ឈឺចាប់ដោយសារតែនាងគ្មានខ្លាញ់នៅក្នុងខ្លួន។
វីដេអូនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងរហ័ស អ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះរូបរាងស្រឡូនរបស់នាងពីមុន។ កាលពីប៉ុន្មានឆ្នាំមុន Qiao Qiao គឺជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញ នឹកឃើញដល់តារាហុងកុង និងតៃវ៉ាន់ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដែលផ្ទុយស្រឡះពីរូបរាងដូចគ្រោងឆ្អឹងបច្ចុប្បន្នរបស់នាងបច្ចុប្បន្ន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន Qiao Qiao មានជីវិតសោកនាដកម្ម។ កាលនាងនៅក្មេង ម្តាយនាងបានចាកចេញ ហើយឪពុកនាងខំចិញ្ចឹមនាងនិងប្អូនប្រុស ។ ជាអកុសល ឪពុកក៏បានកើតជំងឺមហារីកក្រពះ ហើយបានទទួលមរណៈភាពនៅពេលដែលជំងឺបានឈានទៅដល់ដំណាក់កាលចុងក្រោយ។
ដោយមានកុមារភាពដែលគ្មានម្តាយ Qiao Qiao បានចាត់ទុកឪពុក និងប្អូនប្រុសរបស់នាងឲ្យពិភពលោកទាំងមូល។ ការស្លាប់របស់ឪពុកនាង ប៉ះពាល់ដល់នាងយ៉ាងខ្លាំង។ ដោយសារជំងឺធ្លាក់ទឹកចិត្ត នាងកាន់តែស្គមទៅៗ។
រូបថតចាស់ៗបង្ហាញពីទឹកមុខដ៏ស្រទន់របស់ Qiao Qiao នៅពេលដែលនាងនៅតែមានសុខភាពល្អ។ ថ្វីដ្បិតតែនាងមានទម្ងន់ជាង ៤០គីឡូក្រាមក៏ដោយ ប៉ុន្តែនាងនៅតែស្រស់ស្អាត និងមានមន្តស្នេហ៍ កែវភ្នែកនៅតែភ្លឺចែងចាំង បញ្ចេញក្លិននៃតារាស្រីហុងកុង និងតៃវ៉ាន់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
ភាពក្រៀមក្រំដែល Qiao Qiao បានរងទុក្ខបន្ទាប់ពីការស្លាប់របស់ឪពុកនាង បានបំផ្លាញរូបរាងដ៏ស្រស់ស្អាតនេះទាំងស្រុង។ នាងមិនត្រឹមតែមានការឈឺចាប់ផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏មានបញ្ហាផ្លូវកាយផងដែរ ជាពិសេសជំងឺរលាកក្រពះ ទម្ងន់របស់នាងធ្លាក់ចុះយ៉ាងខ្លាំងពី ៤៥ គីឡូក្រាមមក ១៧ គីឡូក្រាម។
ប៉ុន្មានឆ្នាំកន្លងមកនេះ Qiao Qiao និងប្អូនប្រុសរបស់នាងគ្មានកន្លែងរស់នៅឡើយ ហើយបានចំណាយប្រាក់សន្សំបន្តិចបន្តួចទាំងអស់ក្នុងការព្យាបាល និងរស់រានមានជីវិត។ ពួកគេជំពាក់បំណុលគេច្រើន។ រាងកាយទន់ខ្សោយរបស់នាងបានរារាំងនាងពីការញ៉ាំធម្មតា ហើយនាងត្រូវពឹងផ្អែកលើថ្នាំ និងការចាក់អាល់ប៊ុយមីនប្រចាំថ្ងៃដើម្បីរស់។ ថ្នាំអាល់ប៊ុមដែលអាចចាក់បានក្នុងកម្រិត១០ក្រាមមានតម្លៃចន្លោះពី៣០០ទៅ៨០០យន់។
អ្វីដែលគួរឲ្យបារម្ភនោះគឺដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ស្បែករបស់នាងចាប់ផ្ដើមមានដំបៅ និងមិនអាចជាសះស្បើយដោយខ្លួនឯង។ ដោយគ្មានស្រទាប់ការពារខ្លាញ់ សូម្បីតែដេកលើគ្រែបានធ្វើឲ្យក្មេងស្រីរងគ្រោះឈឺធ្ងន់។ជាពិសេស ដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយខ្លាំង នាងងាយនឹងឆ្លងមេរោគ។ សូម្បីតែជំងឺផ្តាសាយស្រាលក៏អាចគំរាមកំហែងដល់អាយុជីវិតបានដែរ។
ដោយសារតែអស់សង្ឃឹមក្នុងការរស់នៅ នាងបានបង្ហោះវីដេអូសុំទាន។ រូបភាពក្មេងស្រីស្គមស្គាំងដេកលើគ្រែមន្ទីរពេទ្យយ៉ាងទន់ខ្សោយនិយាយថា «ខ្ញុំចង់រស់នៅ» ធ្វើឲ្យអ្នកលេងអ៊ីនធឺណេតចិនមានអារម្មណ៍សោកស្តាយនិងអាណិតអាសូរមនុស្សជាច្រើនបានស្នើឲ្យជួយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារបំប៉ន៣មុខនេះ បើប្រើច្រើនហួសប្រមាណ អាចបណ្ដាលឲ្យស្លាប់ភ្លាមៗ