ព័ត៌មានជាតិ
ផ្លូវការ! ម្ដាយកញ្ញា វី ឌីណែត ត្រូវឡានពេទ្យមកយកពីផ្ទះ ក្រោយរកឃើញឆ្លងកូវីដ
ប្រភពផ្លូវការពីសមត្ថកិច្ចបានឱ្យដឹងថា ម្ដាយរបស់តារាចម្រៀង វី ឌីណែត តេស្តវិជ្ជមានកូវីដ-១៩ ដូចកូនស្រីដែរ និងត្រូវបានឡានពេទ្យមកយកពីផ្ទះទៅសម្រាកព្យាបាល កាលពីល្ងាចមិញនេះ។

ម្តាយកញ្ញា វី ឌីណែត ដែលមានទីលំនៅ នៅភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល ពេលនេះក្រុមគ្រូពេទ្យបានដឹកទៅមន្ទីរពេទ្យហើយ ក្រោយរកឃើញមានផ្ទុកមេរោគកូវីដ ដែលទំនងជាឆ្លងពីកូនស្រីតែម្ដង។

យ៉ាងណាក្ដី នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ វី ឌីណែត មិនទាន់ឃើញមានថ្លែងសារណាមួយលើករណីនេះនៅឡើយទេ។

គួររំឭកដែរថា កញ្ញា វី ឌីណែត ជាតារាស្រីម្នាក់របស់ផលិតកម្មហង្សមាសដែលបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ កាលពីម្សិលមិញ។ ក្រោយពីទទួលលទ្ធផលវិជ្ជមាន កញ្ញាត្រូវក្រុមគ្រូពេទ្យយកឡានមកទទួលដល់ផ្ទះ យកទៅដាក់រង់ចាំការព្យាបាល នៅអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ