ព័ត៌មានជាតិ
អ្នកស្រុកសៀមរាប នាំគ្នាចិញ្ចឹមសត្វក្រួចតាមផ្ទះ ច្រើនជាងចិញ្ចឹមមាន់
បច្ចុប្បន្នអ្នកស្រុកសៀមរាបនាំគ្នាផ្អើលចិញ្ចឹមសត្វក្រួចច្រើនអាស្រ័យដោយសារជាសត្វងាយចិញ្ចឹម និងឈ្នះជំងឺ។ អ្នកស្រុកសៀមរាបប្រមាណ ៨០ភាគរយ ងាកមកចិញ្ចឹមសត្វក្រួចច្រើន បើប្រៀបធៀបទៅនឹងការចិញ្ចឹមមាន់ដែលមានរយៈពេលទទួលផលប្រហាក់ប្រហែលគ្នា។

អ្នកស្រី ពិសី ជាអ្នកប្រកបរបរចិញ្ចឹមសត្វក្រួច ក្នុងភូមិស្រះស្រង់ ខេត្តសៀមរាប បានឱ្យដឹងថា ការចិញ្ចឹមសត្វក្រួចមានរយៈពេលតែជាង២ខែ អាចបញ្ចេញលើទីផ្សារបាន ក្នុងនោះក៏អាចចិញ្ចឹមមេពូជក្រួចព្រមទាំងកូន និងពងផងដែរ។ ម្លៃមេពូជលក់បាន ៤.៥០០ រៀលក្នុង១ក្បាល ចំណែកកូនដែលមានអាយុជាង ២០ ថ្ងៃអាចលក់បានកូន១ក្បាលថ្លៃ ២.៥០០រៀល។

អ្នកស្រី ពិសី បន្តទៀតថា សត្វក្រួចដែលចិញ្ចឹមនេះគឺត្រូវមានចំណីរបស់វាដែលទិញមកពីផ្សាររាល់ថ្ងៃ ដោយក្នុង១បេថ្លៃ ៦៥.០០០ រៀលដែលជាចំណីតម្រូវរបស់សត្វក្រួចដើម្បីឱ្យវាឆាប់ធំធាត់ និងពងច្រើន។ បើដាក់ចំណីធម្មតាគឺពុំអាចទទួលបានផលលឿនរហ័សនោះឡើយ ដូច្នេះការចិញ្ចឹមសត្វក្រួចត្រូវចំណាយលើចំណីដែលទិញពីផ្សារដោយចៀសពុំរួចឡើយ និងត្រូវចំណាយច្រើនទៅលើចំណីប្រភេទនេះ។

អ្នកស្រី ពិសី បានឱ្យដឹងទៀតថា ទីផ្សារក្នុងស្រុកមានអ្នកមកទិញសត្វក្រួចដល់ផ្ទះ។ សត្វក្រួចចំនួន៤ក្បាល មានទម្ងន់ ១គីឡូក្រាម។

អ្នកស្រី ពិសី បន្ថែមទៀតថា ក្នុងការប្រើដើមទុនចិញ្ចឹមក្រួចនេះត្រូវចំណាយជាង ១ពាន់ដុល្លារក្នុងការចិញ្ចឹមជាលក្ខណៈគ្រួសារ។ ក្នុងនោះក៏មានការបង្កើតទូភ្ញាស់កូនក្រួចសម្រាប់លក់ចេញខ្លួនឯងផងដែរ៕
អត្ថបទ៖ កញ្ញា វ៉ាត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ