សន្តិសុខសង្គម
សុំទូរស័ព្ទលេងហ្គេមមិនបាន ទាញដំបងវាយក្បាលឪពុកស្ទើរស្លាប់
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានឃាត់ខ្លួនយុវជនម្នាក់បន្ទាប់ពីប្រើអំពើហិង្សាលើឪពុកបង្កើតរបស់ខ្លួនបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយសារសុំទូរស័ព្ទពីឪពុកលេងហ្គេមមិនបាន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលឃាត់ខ្លួនមានឈ្មោះ វុធ ណាវីន ហៅបាវ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ រឺន សាវុធ ភេទប្រុស អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី នៅចំណុចក្រុមទី០៨ ភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ជនសង្ស័យជាកូនបង្កើតរូបនេះបានយកដំបងឈើមូលវាយទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យបែកមុខក្រោមភ្នែកស្តាំ បែកចិញ្ចើមទាំងសងខាង និងផ្ទៃមុខប៉ោងជាំលើក្បាល។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុដែលឈានទៅដល់មានផ្ទុះហិង្សាបែបនេះ គឺនៅពេលកើតហេតុជនសង្ស័យជាកូនបានសុំយកទូរស័ព្ទពីឪពុកដើម្បីលែងហ្គេម តែឪពុកមិនឱ្យទើបកើតអំពើហិង្សានេះឡើងដោយកូនប្រើដំបងឈើវាយទៅលើឪពុករងរបួសធ្ងន់ធ្ងរផ្នែកក្បាល រួចក៏ឆក់យកទូរស័ព្ទរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយឃាត់ខ្លួននិងសួរនាំជនសង្ស័យ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តអនុវត្តតាមផ្លូវច្បាប់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ