ព័ត៌មានអន្ដរជាតិ
៥យ៉ាង mpox ខុសពី កូវីដ-១៩
ត្បិតតែមេរោគនៃជំងឺ mpox កំពុងបំប្លែងខ្លួនក្នុងល្បឿនគួរឲ្យព្រួយបារម្ភក៏ពិតមែន ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) ចេញមុខអំពាវនាវឲ្យគ្រប់គ្នាកុំទាន់ស្លន់ស្លោ ហើយលោក Hans Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់ WHO អះអាងថា ជំងឺ mpox មិនបង្កការគំរាមកំហែងដល់សុខភាពសាធារណៈដូចជំងឺកូវីដ-១៩ និងនាំទៅដល់ការរឹតត្បិតឡើយ។

ដូច្នេះយើងមកដឹងរឿង៥យ៉ាង ដែល mpox ខុសពី កូវីដ-១៩៖
១. Mpox មិនមែនជំងឺថ្មីទេ
Mpox មានឈ្មោះដើមថា Monkeypox ព្រោះគេរកឃើញជំងឺនេះដំបូងក្នុងខ្លួនសត្វស្វាកាលពីឆ្នាំ១៩៥៨ នៅប្រទេសដាណឺម៉ាក។ ក្រោយមក ករណីឆ្លងលើមនុស្សជាលើកដំបូងគឺក្នុងឆ្នាំ១៩៧០ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ផ្ទុយទៅវិញ កូវីដ១៩ គឺជាជំងឺថ្មីដែលបង្កឡើងដោយមេរោគ SARS-CoV2 ឆ្លងមកមនុស្សក្នុងឆ្នាំ២០១៩ នៅទីក្រុង Wuhan ប្រទេសចិន រួចក៏ក្លាយជាជំងឺរាតត្បាតជាសកលតែម្តង។
២. Mpox មិនឆ្លងដូចកូវីដ១៩ទេ
ត្បិតតែជំងឺ Mpox ឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធស្រដៀងទៅនឹងកូវីដ១៩ក៏ពិតមែន ប៉ុន្តែ Mpox មិនឆ្លងតាមខ្យល់ដូចកូវីដឡើយ។ mpox ឆ្លងតាមរយៈរួមភេទ ប៉ះពាល់ស្បែកទល់ស្បែក និងការនិយាយឬដកដង្ហើមនៅជិតមនុស្សម្នាក់ទៀត។
៣. វ៉ាក់សាំង Mpox មានចាក់រួចទៅហើយ

វ៉ាក់សាំង Mpox មានចាក់រួចទៅហើយ ខុសពីជំនាន់កូវីដ ដែលពេលមេរោគចាប់ផ្តើមរាតត្បាតខ្លាំង ក្រុមអ្នកវិទ្យាសាស្រ្តនៅសិក្សានិងខិតខំបង្កើតវ៉ាក់សាំងនៅឡើយ។ ទម្រាំតែវ៉ាក់សាំងកូវីដ ផលិតរួចរាល់ ជំងឺនេះបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់រួចទៅហើយ។
៤. មេរោគបង្កជំងឺ mpox បំប្លែងខ្លួនយឺតជាងកូវីដ
ត្បិតមេរោគនៃជំងឺ mpox កំពុងបំប្លែងខ្លួនក្នុងល្បឿនគួរឲ្យព្រួយបារម្ភក៏ពិតមែន ប៉ុន្តែបើធៀបជាមួយកូវីដ១៩ វានៅមានល្បឿនយឺតជាង។
គ្រប់គ្នាដឹងហើយថា កូវីដបានក្លាយពូជច្រើនប្រភេទយ៉ាងរហ័សដូចជា Alpha, Beta, Delta, និង Omicron ជាដើម ចំណែក mpox វិញ មិនទាន់ក្លាយពូជច្រើនដូចនោះទេ ខណៈបច្ចុប្បន្នពូជគ្រោះថ្នាក់បំផុតរបស់ mpox គឺមានតែ clade 1b ប៉ុណ្ណោះ។
៥. mpox មិនតម្រូវឲ្យមានវិធានការរឹតត្បិត បិទព្រំដែន ឬកាតព្វកិច្ចចាក់វ៉ាក់សាំងឡើយ
WHO បញ្ជាក់ហើយថា ជំងឺ mpox មិនតម្រូវឲ្យមានវិធានការរឹតត្បិត បិទព្រំដែន ឬកាតព្វកិច្ចចាក់វ៉ាក់សាំងដូចកាលកូវីដឡើយ ប៉ុន្តែយ៉ាងណា ពិភពលោក ត្រូវតែសហការគ្នានិងសាមគ្គី ដើម្បីគ្រប់គ្រងជំងឺនេះឲ្យបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត ទ្វីបអាហ្វ្រិក ទទួលបានអាវុធ ប្រយុទ្ធជាមួយជំងឺ mpox
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


