ព័ត៌មានជាតិ
ក្រុមហ៊ុនក្នុងស្រុកបានកៀរគរទុនជាង៤០០លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតង
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) បានថ្លែងប្រាប់កម្ពុជាថ្មីថា ចាប់តាំងពីកម្ពុជាដាក់ឱ្យដំណើការបោះផ្សាសញ្ញាបណ្ណបៃតងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បណ្តាក្រុមហ៊ុននានាបានធ្វើការប្រមូលទុនប្រមាណ៤១៧លានដុល្លារពីការបោះផ្សាយលើផ្សារមូលបត្រកម្ពុជា (CSX)។

លោកបានថ្លែងថា ចាប់តាំងពីដើមឆ្នាំ ២០២៣ SERC បានធ្វើការជាមួយ UNESCAP, GGGI, CGIF, GuarantCo និងដៃនៅប្រទេសលុចសំបួតាមរយៈគម្រោងជំរុញការបោះផ្សាយសញ្ញាបណ្ណប្រកបដោយនិរន្តរភាពកម្ពុជា (CSBA) បានបើកផ្លូវដល់បណ្តាក្រុមហ៊ុនឯកជននានាអាចធ្វើការកៀរគរទុនតាមរយៈការបោះផ្សាយសញ្ញាបណ្ណបៃតងនេះ។
លោកសុជាតិបានថ្លែងបន្តទៀតថា៖«ជាការពិតណាស់! ទីផ្សារមូលបត្របំណុលរបស់កម្ពុជាបានបោះជំហ៊ានដ៏វែងឆ្ងាយ ឥឡូវនេះយើងបានធ្វើការប្រមូលទុនប្រមាណ ៤១៧ លានដុល្លារជាមួយនឹងការចុះបញ្ជីសញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុន Schneitec Dynamics ។ ជាភស្តុតាងដែលលោកបានឃើញស្រាប់ ក្រុមហ៊ុន SchneiTec Dynamic ទើបតែបានបោះផ្សាយសញ្ញាបណ្ណបៃតងសម្រាប់រយៈពេល ១៥ ឆ្នាំ ដែលប្រមូលទុនប្រមាណ ៤៩ លានដុល្លារ។ ការណ៍នេះគឺបង្ហាញឱ្យឃើញថាតាមរយៈទីផ្សារមូលបត្របានកំពុងចូលរួមប្រមូលទុនដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា និងទាក់ទាញទាំងវិនិយោគិន និងក៏ដូចជាបានជួយពង្រឹងទីផ្សារហិរញ្ញវត្ថុរបស់យើង»។

លោកបានថ្លែងពន្យលថា អ្វីដែលធ្វើឱ្យមូលបត្របំណុលនេះកាន់តែចាប់អារម្មណ៍ពីវិនិយោគិននានានោះគឺ ដោយសារតែវាមានរចនាសម្ព័ន្ធដែលអាចបត់បែនបាន។ វាត្រូវបានបែងចែកទៅជាពីរផ្នែក គឺទីសញ្ញាបណ្ណដែលត្រូវបានធានា ដែលផ្តល់នូវសុវត្ថិភាពកាន់តែច្រើនសម្រាប់អ្នកវិនិយោគដែលមានការប្រុងប្រយ័ត្ន និងមួយទៀតគឺមិនការធានាជាមួយនឹងអត្រាមួយសម្រាប់អ្នកដែលចង់ទទួលបានប្រាក់ចំណេញខ្ពស់។
លោកថា៖« រចនាសម្ព័ន្ធច្នៃប្រឌិតនេះគឺផ្តល់ឱ្យអ្នកវិនិយោគនូវជម្រើសកាន់តែច្រើន។ ខណៈពេលដែលយើនៅតែធ្វើឱ្យប្រាកដថា មូលនិធិដែលប្រមូលបានពីការបោះផ្សាយនេះជួយដល់បរិស្ថាន។ ដូច្នេះវាមិនមែនត្រឹមតែជាប្រភពហិរញ្ញវត្ថុវៃឆ្លាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប្រភពទុនមួយឆ្លាតជួយដល់ភពផែនដីផងដែរ ហើយវាគឺជាវិធីសាស្រ្តមួយដែលមានទំនួលខុសត្រូវក្នុងការបង្កើនដើមទុន ខណៈពេលដែលយើងត្រូវធ្វើវាឱ្យស្របតាមគោលដៅបៃតងរបស់យើង»។
«ពិតណាស់! គ្មានអ្វីដែលអាចធ្វើបាន ប្រសិនបើគ្មានភាពជាដៃគូដ៏រឹងមាំនោះទេ។ ខ្ញុំចង់និយាយថា កិច្ចសហការគឺជាចំណុចស្នូលនៃគំនិតផ្តួចផ្តើមនេះ។ តួយ៉ាង កាលពីឆ្នាំមុន ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញបានបោះផ្សាយសញ្ញាបណ្ណបៃតងដោយបានកៀរគរទុនចំនួន ៩,៩៦ លានដុល្លារ ហើយពេលនេះក្រុមហ៊ុនផលិតថាមពលស្អាត SchneiTec Dynamic បានបោះផ្សាយសញ្ញាបណ្ណបៃតងដោយប្រមូលទុនបានជិត ៥០ លានដុល្លារ។ ដូច្នេះកិច្ចសហការទាំងនេះកំពុងជួយយើងកសាងអនាគតកាន់តែបៃតង និងធន់សម្រាប់អនាគតកម្ពុជា» នេះបើយោងតាមការថ្លែងបញ្ជាក់របស់លោក ស៊ូ សុជាតិ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ