ព័ត៌មានជាតិ
កម្ពុជា-ឡាវ រួមគ្នាអភិវឌ្ឍន៍វិស័យមូលបត្រដើម្បីគាំទ្របរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ
និយ័តករមូលបត្រកម្ពុជា (SERC) និង គណៈកម្មការមូលបត្រឡាវ (LSCO) បន្តរួមគ្នាសហការក្នុងការពិភាក្សាអំពីការវិវត្តសំខាន់ៗ ការចែករំលែកព័ត៌មានអំពីវឌ្ឍនភាពទីផ្សារ និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីគាំទ្របរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។

យោងតាមលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីលើកទី៣រវាងអាជ្ញាធរមូលបត្រនៃទាំងពីរកាលពីថ្ងៃសុក្រ ទី៣០ ខែឧសភា ដែលត្រូវបានរៀបចំឡើងដោយ SERC នៅខេត្តសៀមរាប សំដៅជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង ភាគីទាំងពីរ ស្ដីពី “ការផ្លាស់ប្ដូរព័ត៌មាន និងការជួយគ្នាទៅវិញទៅមក” ដែលបានចុះកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ។
លោកស្រី Phengsy Phengmuong បានមានប្រសាសន៍ថាតាមរយៈការអនុវត្តអនុស្ស-
រណៈនៃការយោគយល់គ្នា (MoU) សមិទ្ធផលសំខាន់ៗជាច្រើនត្រូវបានបង្កើតឡើងក្រោមភាពជាដៃគូរបស់យើង រួមបញ្ចូលទាំង ការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរទាំងពីរ ជាពិសេសទៅលើការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍទីផ្សារមូលបត្រ។
លោកស្រីថា៖«ទំនាក់ទំនងនេះ បានអនុញ្ញាតឱ្យនិយ័តកររបស់យើងអនុវត្តនូវឧត្តមានុវត្តន៍, អភិក្រមប្រកបដោយនវានុវត្តន៍ និងរួមបញ្ចូលនូវទស្សនៈថ្មីៗទៅក្នុងគោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិរបស់យើង។ ការបន្តការចែករំលែកនេះ មិនត្រឹមតែពង្រឹងសមត្ថភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្ររបស់យើងប្រកបដោយចីរភាព ផងដែរ» ។

លោក ស៊ូ សុជាតិបានលើកឡើងថា ដំណើររួមគ្នា ដែលចាប់ផ្តើមការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍បច្ចេកទេស ដើម្បីសម្រេចដល់ការផ្សារភ្ជាប់ទីផ្សារពិតប្រាកដ បង្ហាញឱ្យឃើញថាយើងមិនមែនគ្រាន់តែសហការគ្នាប៉ុណ្ណោះទេ គឺយើងបានបង្កើតនូវដំណើរដ៏មានអត្ថន័យដោយការសម្រេចបានសមិទ្ធផលរួមគ្នា។
លោកថា៖«កិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់ព្រោះយើងបានប្តេជ្ញាចិត្តក្នុងការជំរុញទំនុកចិត្តទីផ្សារមូលបត្រ, ពង្រឹងប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម និងដោះស្រាយតម្រូវការហិរញ្ញប្បទាននៃសេដ្ឋកិច្ច និងសហគមន៍របស់យើង។ នៅក្នុងពេលដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) កំពុងផ្លាស់ប្តូរសេវាហិរញ្ញវត្ថុ និងហិរញ្ញវត្ថុចីរភាព ក្លាយជាអាទិភាពចម្បងរបស់សាកលលោក កិច្ចសហការរបស់យើងឆ្លុះបញ្ចាំងឱ្យឃើញពីតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាអាចជំរុញនូវការអភិវឌ្ឍទីផ្សារមូលបត្រដែលប្រកបដោយបរិយាបន្ន ភាពធន់ នវា-នុវត្តន៍ និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត» ។
នៅកិច្ចប្រជុំនោះ ក្នុងSERC បានចែករំលែកបទពិសោធន៍ និងចំណេះដឹង ទៅលើប្រធានបទចំនួន ៦ រួមមាន៖ តួនាទីរបស់សហប្រធានគណៈកម្មាធិការការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន (WC-CMD);បច្ចុប្បន្នភាពទីផ្សារមូលបត្រនៃប្រទេសកម្ពុជា;ការត្រួតពិនិត្យអន្តរការីមូលបត្រ; ការត្រួតពិនិត្យប្រតិបត្តិការទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា; ការអភិវឌ្ឍទ្រព្យឌីជីថលនៅកម្ពុជា និង ; ហិរញ្ញវត្ថុនិរន្តរភាព។ បន្ថែមពីនេះ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក ដែលជាភ្នាក់ងារវាយតម្លៃលទ្ធភាពសងដែលទទួលបានការទទួលស្គាល់ពី SERC ទទួលបានការអនុញ្ញាតក្នុងការប្រកបអាជីវកម្មជាភ្នាក់ងារវាយតម្លៃលទ្ធភាពសងនៅក្នុងប្រទេសឡាវ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


