ជីវិតកម្សាន្ដ
Mike ដោះអាវបង្អួតស្បែកសរលោងក្នុងអាកាសធាតុត្រជាក់ខ្លាំងលើភ្នំ ខណៈស្រីៗថាសុំខ្មាស
តារាប្រុសដ៏មានសមត្ថភាពនិងទេពកោសល្យព្រមៗគ្នា លោក Mike Angelo បានបង្ហោះរូបភាពច្រើនសន្លឹកបង្អួតពីក្បាលពោះកង់ៗ អមដោយសាច់ដុំហាប់ណែន។ អ្វីដែលជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រស្រីៗ នោះគឺស្បែកដ៏សរលោងគ្មានស្នាមរបស់រូបលោកផ្ទាល់តែម្ដង នេះបើយោងតាមការចុះផ្សាយពីកាសែតថៃ Sanook។

តាមរយៈការបង្ហោះពីគណនី IG ផ្ទាល់ខ្លួនរបស់តួប្រុសកំពុងសាងឈ្មោះល្បីល្បាញក្រៅប្រទេសថៃ និងជាសម្ដែងជាតួបែបយុវវ័យ បានបង្ហាញនូវរូបរាងដ៏សិចស៊ីលើភ្នំទៅ Doi Chang នៅខេត្តឈៀងរ៉ៃ ។ ក្នុងពេលដែលអាកាសធាតុលើភ្នំត្រជាក់ខ្លាំង សឹងតែខ្យល់បុកប៉ះរាងកាងកាយ ប៉ុន្តែលោកបែរជាដោះអាវបង្អួតសាច់ដុំកង់ៗទៅកាន់ធម្មជាតិជុំវិញ។
លើសពីនេះទៀតដែរ តួឯកប្រុសក្នុងរឿង “Full House” បានសរសេរខេបសិនយ៉ាងពេញអត្ថន័យថា “Doi Chang ត្រជាក់ណាស់! ពេលទទួលខ្យល់ត្រជាក់មកបុកពេញរាងកាយ យើងត្រូវតែឆ្លៀតឱកាសនេះដើម្បីសម្រាករាងកាយ និងបេះដូងជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាត ព័ទ្ធជុំវិញស្ទើរតែគ្រប់ជ្រុងទាំងអស់។ ប៉ុន្មានសន្លឹកនេះ រាងសិចស៊ីបន្តិចហើយបាទ”!

យ៉ាងណាក៏ដោយ បើទោះបីជាបុរសមានកូនមួយហើយក្ដី ប៉ុន្តែបើនិយាយពីរូបរាងសង្ហាសាច់ដុំកង់ៗ ទស្សនិកជនមិនភ្លេចនឹកភ្នក់ដល់តារាសម្ដែង Mike Angelo មុនគេនោះទេ។ ក្នុងនោះផងដែរ ហ្វេនស្រីៗបាននិងសម្រុកស៊ែរឡាចគាំទ្រ ហើយនិយាយបែបលេបខាយឲ្យលោកប្រយ័ត្នខ្យល់ខ្លាំងបុករាងកាយ អាចនឹងឈឺថ្កាត់គ្មានអ្នកមើលថែរ។
ថ្វីដ្បិតជាតារាប្រុសរះនៅប្រទេសថៃក៏ពិតមែន ប៉ុន្តែតារាសម្ដែងរូបនេះបែរជាមានទីផ្សារសិល្បយ៉ាងភ្លូកទឹកភ្លូកដីនៅប្រទេសចិន ឯនោះវិញ។ លោកពេញនិយមសម្ដែងក្នុងភាពយន្តចិនបុរាណមួយចំនួន ខណៈភាគច្រើនទៀត បុរសសង្ហាសាច់សខ្ចីដូចមនុស្សស្រី Mike ច្រើនដើរតួបែបយុវវ័យ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Engfa បង្អួតសម្រស់ក្នុងឈុតប៊ីគីនី ចាយរាងសិចស៊ីជាងមុនទ្វេរដង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


